លោកសុខ សុភក្តីប្រធានក្រុមយុវជនការពារសន្តិភាពខេត្តស្ទឹងត្រែងបានដឹកនាំក្រុមការងារចុះចែកអំណោយជួយដល់មួយគ្រួសារដែលរងការខ្វះខាត
ស្ទឹងត្រែ÷ នៅព្រឹកថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២នេះ
លោកសុខ សុភក្តីប្រធានក្រុមយុវជនការពារសន្តិភាពខេត្តស្ទឹងត្រែង អមដំណេីរដោយលោកច័ន្ទ ដូល្លា អនុប្រធានក្រុមយុវជនការពារសន្តិភាពខេត្តស្ទឹងត្រែង លោកភិន វុទ្ឋី ប្រធានយុវជនការពារសន្តិភាពស្រុកសៀមប៉ាង លោក ផុន សុវីរះ អនុប្រធានក្រុមយុវជនការពារសន្តិភាពស្រុកសៀមប៉ាង លោកហុង វិសាប់ លេខាធិការក្រុមយុវជនការពារសន្តិភាពស្រុកសៀមប៉ាង បានសហការជាមួយអជ្ញាធរភូមិសាម៉ ឃុំសេកុង ចុះសួរសុខទុក្ខនិងនាំយកអំណោយជួយដល់គ្រួសារដែលមានជីវភាពខ្វះខាត១គ្រួសារ ស្ថិតនៅភូមិសាម៉ទន្លេ ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
គ្រួសារដែលមានការខ្វះខាតទទួលបាន៖
-អង្ក ១បេ
-មី ១កេះ
-ត្រីខ១យួ
- ទឹកត្រី ១យួ
-ទឹកសុីអុីវ ១យួ រួមទាំង ប៊ីចេង ស្ករស អំបិល ទឹកសុទ្ធ ម៉ាស់៣ប្រអប់ និងថវិការ១០០០០០រៀល។
ឆ្លៀតក្នុងឱកាសនេះផងដែរក្រុមគ្រួសារដែលកំពុងរងការខ្វះខាតសូមថ្លែងអំណរគុណដល់លោកប្រធានក្រុមសុខ សុភក្តី និងក្រុមការងារយុវជនការពារសន្តិភាពទាំងអស់ដែលតែងតែយកចិត្តទុក្ខដាក់រាល់បញ្ហាដែលកើតមាននៅក្នុងភូមិសាម៉ទន្លេ ឃុំសេកុង ស្រុកសៀមប៉ាងនេះ៕ដោយ គឹមដែន រាយការណ៍ចេញពីខេត្តស្ទឹងត្រែង សូមអរគុណ ។
0 Comments