ករណីឈូសឆាយដីព្រៃរបស់រដ្ឋនៅតែបន្តធ្វើសកម្មភាពដដែលភូមិកញ្ចាញទឹក ឃុំស្រែសំបូរស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង
ស្ទឹងត្រែង÷ ថ្ងៃច័ន្ទ៦កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនិងថ្ងៃទី ៧ ខែកុម្ភៈឆ្នាំ ២០២២ មានករណីឈូសឆាយដីព្រៃរបស់រដ្ឋនៅតែបន្តធ្វើសកម្មភាពដដែលៗ នៅចំណុច ភូមិកញ្ចាញទឹក ឃុំស្រែសំបូរស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង
ជាក់ស្តែងនៅថ្ងៃអាទិត្យម្សិលម៉ិញនេះ អង្គភាពសារព័ត៌មានយើងបានចុះទៅផ្តិតយករូបភាពនៅទីតាំងដីដែលបានឈូសឆាយដោយគ្មានច្បាប់អនុញ្ញាតិនោះត្រូវបានគេស្គាល់ថាជាលោកមេភូមិកញ្ចាញទឹក ឈ្មោះ មុំ ផន ជាអ្នកជួលគ្រឿងចក្រឈូសឆាយដីព្រៃរបស់រដ្ឋ ដោយគ្មានច្បាប់គ្មានទម្លាប់យ៉ាងអនាធិបតេយ្យ ទាំងដែលគាត់ជាអាជ្ញាធរមូលដ្ឋានផងនោះ
ប្រជាពលរដ្ឋរងចាំមើលតើរឿងនេះនិងទៅជាយ៉ាងណាបើអជ្ញាធរមូលដ្ឋានកាន់ច្បាប់បែជាធ្វើអ្វីប្រាសចាកពីក្រមសីលធម៌នៃច្បាប់បែបនេះ ថាតើរដ្ឋបាលឃុំ ស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធគាត់គិតយ៉ាងណាដែរ ហេតុអី្វបានជាមិនអនុវត្តន៍ច្បាប់ទៅលើមេភូមិរូបនេះ បែរជាធ្វើព្រងើយកន្តើយដោយមិនដឹងអ្វីសោះទៅវិញ ឬមួយក៍មន្ត្រីជំនាញបន្លំខ្លួនយកកន្ទេលធំបន្លំដេក ។ ដោយ (គឹមដែន )រាយការណ៍ចេញពីខេត្តស្ទឹងត្រែង ។
0 Comments