សាហាវ! យុវជន៣នាក់រងរបួសធ្ងន់និងស្រាល បន្ទាប់ពីត្រូវជនសង្ស័យមួយក្រុម ចុះទៅកាប់ទាំងមនុស្សទាំងម៉ូតូ ខណៈពេលកំពុងអង្គុយញាំបាយ នៅកន្លែងប៉ះកង់ម៉ូតូ នៅចាក់អង្រែក្រោម
រាជធានីភ្នំពេញ ៖ យុវជន៣នាក់រងរបួសធ្ងន់និងស្រាល ខណៈពេលកំពុងអង្គុយញាំបាយនៅកន្លែងជាងប៉ះកង់ ស្រាប់តែត្រូវជនសង្ស័យមួយក្រុម ប្រដាប់ដោយកាំបិតប៉័ងតោ ជិះម៉ូតូឌុបគ្នាចុះទៅកាប់ ហេីយនាំគ្នាជិះរត់គេចខ្លួនបាត់អស់ទៅ ។
ហេតុការណ៍នេះកេីតឡេីងកាលពីម៉ោង០៣:២០នាទីទាបភ្លឺ ឈានចូលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ នៅកន្លែងជាងប៉ះកង់ម៉ូតូមួយន្លែង ជិតហាងមីហិល ស្ថិតនៅតាមផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បេីតាមសម្ដីពូជាងប៉ះកង់បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ នៅមុនពេលកើតហេតុ មានយុវជន៣នាក់បានជិះម៉ូតូ២គ្រឿង មកពីទិញបាយយកមកញាំនៅកន្លែងប៉ះកង់ម៉ូតូរបស់គាត់(នៅចំណុចកេីតហេតុ) មួយសន្ទុះក្រោយមក ខណៈពេលពួកគេកំពុងញាំបាយមិនទាន់បានស្រួលបួលផង ក៏ស្រាប់តែលេចមុខក្រុមជនសង្ស័យមានគ្នា៥នាក់ ប្រដាប់ដោយកាំបិតប៉័ងតោនៅជាប់ដៃម្នាក់មួយ បានជិះម៉ូតូ២គ្រឿង(មិនស្គាល់ម៉ាក) តាមបណ្តោយផ្លូវជាតិលេខ២ ទិសដៅពីជេីងមកត្បូង រួចបត់ត្រលប់ក្រោយរួចសំដៅចូលមកកាប់យុវជនទាំងបីនាក់តែម្ដង បណ្ដាលឲ្យយុវជនម្នាក់រងរបួសធ្ងន់ និង២នាក់ទៀតរងរបួសស្រាល ហេីយយុវជនទាំង៣នាក់នោះ ក៏បានប្រតាយប្រតប់វាយតបវិញ ដេីម្បីរំដោះខ្លួនរត់យករួចសិន ទេីបក្រុមប្រដាប់ដោយកាំបិតនោះនាំគ្នាកាប់កម្ទេចម៉ូតូមួយគ្រឿង ម៉ាក Honda Scoopy ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1JC-3987 បណ្ដាលឲ្យរងការខូចខាត ហេីយនាំគ្នារត់ឡេីងជិះម៉ូតូចេញទៅតាមផ្លូវជាតិលេខ២ ពីត្បូងទៅជើងវិញបាត់អស់ទៅ ។
ប្រភពដដែលបន្តថា ភ្លាមនោះភាគីខាងយុវជនដែលត្រូវរបួស ក៏នាំគ្នាជិះម៉ូតូដេញតាមវិញដែរ តែតាមមិនទាន់ក៏ត្រលប់មកដឹកមិត្តភ័ក្តដែលរងរបួសទៅដាក់ពាក្យបណ្ដឹងនៅស្នាក់ការប៉ុស្តិ៍ចាក់អង្រែក្រោមដែរ តែដោយមេីលឃេីញយុវជនដែលមកដាក់ពាក្យបណ្ដឹងនោះកំពុងរងរបួសធ្ងន់ ទេីបកម្លាំងសមត្ថកិច្ចដែលប្រចាំការនៅប៉ុស្តិ៍ បានណែនាំប្រាប់យុវជនរងគ្រោះឲ្យទៅព្យាបាលរបួសនៅមន្ទីរពេទ្យសិន រងចាំព្រឹកមកដាក់ពាក្យបណ្ដឹងវិញក៏បាន ។
បច្ចុប្បន្នក្រោយពេលកើតហេតុ យុវជនរងគ្រោះបានហៅរថយន្តគិលានសង្គ្រោះគ្លីនិក “សុងការណ៍“ មកដឹកយកទៅព្យាបាលរបួសនៅឯមន្ទីរពេទ្យ និងមកដាក់ពាក្យបណ្ដឹងពេលក្រោយ ដេីម្បីឲ្យសមត្ថកិច្ចធ្វេីការស្រាវជ្រាវកំណត់មុខសញ្ញាក្រុមជនសង្ស័យនោះ យកមកចាត់ការតាមច្បាប់ផងដែរ ៕រាយការដោយអ៊ឹម សារិទ្ធ
0 Comments