ករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់ជិះម៉ូតូមកពីចាក់សាំង ប្រញ៉ាប់យកម៉ូតូទៅអោយក្មួយជិះដឹកឥវ៉ាន់អនឡាញ ទៅបុកខឿនថ្មបែងចែកស្លាកសញ្ញាចរាចរណ៍វត្តភ្នំ បែកក្បាលស្លាប់ក្នុងថ្លុកឈាម

Ticker

8/recent/ticker-posts

Ad Code

ករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់ជិះម៉ូតូមកពីចាក់សាំង ប្រញ៉ាប់យកម៉ូតូទៅអោយក្មួយជិះដឹកឥវ៉ាន់អនឡាញ ទៅបុកខឿនថ្មបែងចែកស្លាកសញ្ញាចរាចរណ៍វត្តភ្នំ បែកក្បាលស្លាប់ក្នុងថ្លុកឈាម

 ករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់ជិះម៉ូតូមកពីចាក់សាំង ប្រញ៉ាប់យកម៉ូតូទៅអោយក្មួយជិះដឹកឥវ៉ាន់អនឡាញ ទៅបុកខឿនថ្មបែងចែកស្លាកសញ្ញាចរាចរណ៍វត្តភ្នំ បែកក្បាលស្លាប់ក្នុងថ្លុកឈាម



 ភ្នំពេញ÷ បុរសជាជាងសំណង់ម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនិងកន្លែងកើតហេតុ ខណៈដែលជិះម៉ូតូមួយគ្រឿងបោះពួយយ៉ាងលឿនមកពីចាក់សាំងអោយក្មួយប្រញ៉ាប់យកទៅដឹកទំនិញតាមអនឡាញ ដោយមិនមាពាក់មួយសុវត្ថិភាពអោយបានត្រឹមត្រូវ ក៏បានជ្រុលទៅបុកខឿនថ្មបែកចែកស្លាកសញ្ញាចរាចរណ៍វត្តភ្នំ បណ្តាលអោយខ្ទៀតជិត ១០ម៉ែត្របោកក្បាលស្លាប់ក្នុងថ្លុកឈាមនោះ។ករណីគ្រងោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ០១ និង ៤៥នាទីថ្ងៃត្រង់ ថ្ងៃទី ១៨ ខែ កុម្ភះ ឆ្នាំ ២០២២ នៅចំណុចរង្វង់មូលវត្តភ្នំ ផ្លូវព្រះនរោត្តម ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

  តាមប្រភពព័ត៌មានពីនគរបាលបានប្រាប់ឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះ សុខ ជា អាយុ ៣៥ ឆ្នាំ មុខបរជាជាងសំណង់ មានទីលំនៅផ្ទះលេខ A ២៨ អឺ១ ផ្លូវជាតិលេខ ១៣០ នៅភូមិ២ ក្នុងង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។មុនពេលកើតហេតុ បុរសរងគ្រោះបានជិះម៉ូតូម៉ាកហុងដា សេ១២៥  ស៊េរី ឆ្នាំ ២០១៥  ព៌ណខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១FD-6070 មួយគ្រឿងតែម្នាក់ឯង ដោយមិនមានពាក់មួកសុវត្ថិភាពអោយបានត្រឹមត្រូវទេ តាមរង្វង់មូលវត្តភ្នំក្នុងទិសដៅពីជើងទៅត្បូង។តាមប្រភពដដែលបានប្រាប់បន្តទៀតថា លុះមកដល់ចំណុចកើតហេតុ ដោយសារតែជនរងគ្រោះជិះក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក៏បានជ្រុលទៅបុកខឿនថ្មបែកចែកស្លាកសញ្ញាចរាចរណ៍ បណ្តាលអោយខ្ទៀតជិត ១០ម៉ែត្រ បោកក្បាលទៅថ្នល់បែកក្បាលហូរឈាមស្លាប់បាត់បង់ជីវិតភ្លាមៗតែម្តង។




  ស្ត្រីជាម្តាយឈ្មោះ ចែម សារឿន អាយុ ៧៦ឆ្នាំ បានយំរៀបរាប់ថា រូបគាត់រាល់ថ្ងៃរស់នៅតែពីរនាក់កូន និងម្តាយទេ តែពេលនេះកូនបានស្លាប់បាត់បង់ជីវិតហើយ តើអោយគាត់រំពឹងអ្នកណាទៀត? ព្រោះរាល់ថ្ងៃរស់ដោយសារកូនរកស៊ីចិញ្ចឹមប៉ុណ្ណោះ និងម្តាយអស់ទីពឹងហើយ។លោកយាយក៏បានស្រែកទ្រហោយំរៀបរាប់ទៀតថា មុននេះកូនប្រុសរបស់គាត់បានជិះម៉ូតូចេញពីផ្ទះយកទៅចាក់សាំងអោយក្មួយ ដើម្បីយកទៅដឹកទំនិញអនឡាញ និងតែងតែយកទៅចាក់សាំងអោយជាប្រចាំរាល់ថ្ងៃ លុះដល់ថ្ងៃនេះក៏ជួបរឿងបែបនេះតែម្តង។







  ក្រោយពេលកើតហតុ កម្លាំងនគរបាលចរាចរណ៍ខណ្ឌដូនពេញ ក៏បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការត្រួតពុនិត្យទៅលើសាកសពរបស់បុរសរងគ្រោះនោះឃើញថា ពិតជាបានជិះម៉ូតូលឿនទៅបុកខឿនថ្មបែកចែងស្លាកសញ្ញាចរាចរណ៍វត្តភ្នំ បោកក្បាលទៅនិងថ្នល់ស្លាប់ដោយខ្លួនឯងនោះ ទើបបានប្រគល់សាកសពអោយទៅក្រុមគ្រួសារយកទៅតម្កល់ធ្វើបុណ្យទៅតាមប្រពៃណីនៅវត្តទួលសង្កែ។

  ដោយ សហការី កោះនរាហ៍ញូស៍

Reactions

Post a Comment

0 Comments

Button

Ad Code