បុរសម្នាក់តូចចិត្តនិងជម្ងឺប្រចាំកាយបានធ្វើអត្តឃាតចងកសម្លាប់ខ្លួន

Ticker

8/recent/ticker-posts

Ad Code

បុរសម្នាក់តូចចិត្តនិងជម្ងឺប្រចាំកាយបានធ្វើអត្តឃាតចងកសម្លាប់ខ្លួន

 បុរសម្នាក់តូចចិត្តនិងជម្ងឺប្រចាំកាយបានធ្វើអត្តឃាតចងកសម្លាប់ខ្លួន



កំពង់ស្ពឺ:បុរសម្នាក់តូចចិត្តនឹងជម្ងឺប្រចាំកាយព្យាបាលអត់ជាសម្រេចចិត្តធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯង ហេតុការណ៍នេះបង្កឱ្យភ្ញាក់ផ្អើលនៅវេលាម៉ោង០៥និង០០នាទីថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ ២០២២ ចន្លោះពីម៉ោង២២ ថ្ងៃទី 31 ខែមករា ឆ្នាំ២០២២ ដល់ម៉ោង ៥និង០០ នាទីថ្ងៃទី ១ ខែកុម្ភះ ឆ្នាំ ២០២២




 

ក្នុងករណីធ្វើអត្តឃាតចងកសម្លាប់ខ្លួននេះកើតឡើង នៅចំណុចភូមិតាម៉ិញ ឃុំសង្កែស្រទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បុរសដែលធ្វើអត្តឃាតត្រូវបានគេស្គាល់ឈ្មោះថា ហម ឡាង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើបានធ្វើអត្តឃាតយកក្រមាចងកសម្លាប់ខ្លួននៅដើមស្វាយក្រោយផ្ទះក្បែរបន្ទប់ទឹក ដោយមានការបំភ្លឺពីឪពុកម្ដាយ និងបងប្អូនសាច់ញាតិ ថាសពខាងលើពិតជាចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន ដោយសារសពខាងលើមានជំងឺប្រចាំកាយ(បេះដូងចំហ)មិនអាចព្យាបាលបាន។ក្រោយការពិនិត្យលើខ្លួនសពខាងលើពុំមានស្លាកស្នាមពាក់ព័ន្ធនឹងករណីឃាតកម្មទេ ហើយសមត្ថកិច្ចជំនាញបានធ្វើកុសលវិច្ច័យរួចបានប្រគល់សពអោយទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យទៅតាមប្រពៃណី។ដោយ:ស្រះ ស្រង់ រាយការណ៍ពីខេត្តកំពង់ស្ពឺ

Reactions

Post a Comment

0 Comments

Button

Ad Code