ស្ត្រីជាអ្នកលក់ខ្យងក្តាមម្នាក់ បានស្លាប់បន្ទាប់ពីមានរថយន្ត ធុនធំសណ្តោងរ៉ឺម៉កបុក និងពីក្រោយរុញផ្ទប់ ទៅនិងរថយន្តមួយគ្រឿងទៀត

Ticker

8/recent/ticker-posts

Ad Code

ស្ត្រីជាអ្នកលក់ខ្យងក្តាមម្នាក់ បានស្លាប់បន្ទាប់ពីមានរថយន្ត ធុនធំសណ្តោងរ៉ឺម៉កបុក និងពីក្រោយរុញផ្ទប់ ទៅនិងរថយន្តមួយគ្រឿងទៀត



 ភ្នំពេញ: ស្ត្រីជាអ្នកលក់ខ្យងក្តាមម្នាក់ បានស្លាប់បន្ទាប់ពីមានរថយន្ត ធុនធំសណ្តោងរ៉ឺម៉កបុក

និងពីក្រោយរុញផ្ទប់ ទៅនិងរថយន្តមួយគ្រឿងទៀត បណ្តាលបែកក្បាលស្លាប់យ៉ាងអាណោចអាធ័ម ខណះជនរងគ្រោះកំពុងឈប់ម៉ូតូ
រងចាំស្តុប ចំណែកបុរសដែលជាអ្នកឌុបរងរបួសស្រាល។





ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួឲ្យរន្ធត់ នេះ​ កើតឡើងកាលពីវេលាម៉ោង ២និង៣០នាទី រសៀល ថ្ងៃទី​២៥ ខែ កុម្ភះ ឆ្នាំ ២០២២ នៅចំណុចស្តុប៥០មកែង៦០ម ស្ថិតក្នុង សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។


តាមប្រភពពីអ្នកស្គាល់ស្ត្រីខាងលើ​ បានប្រាប់ថា ជនរងគ្រោះ មានឈ្មោះ ឈាង សុផា អាយុជាង៣០ឆ្នាំ​ មុខរបរលក់ខ្យងក្តាម មានទីលំនៅ ម្តុំទន្លេបាទី ខេត្តតាកែវ​ 
មានប្តី​និងកូនប្រុសស្រី៥នាក់ក្នងបន្ទុក។





បើតាមសម្តីរបស់លោកពូ ហែម សុខេន អាយុ៥៧ មុខរបររត់ម៉ូតូឌុម ជាម្ចាស់ម៉ូតូម៉ាកហុងដាឌ្រីមសង់ ពណ៍ខ្មៅ ស៊េរី២០២០ ពាក់ស្លាកលេខកណ្តាល 1AG-1067
ដែលឌុមស្ត្រីរងគ្រោះបាន រៀបរាប់ថា មុនពេលកើតហេតុ គាត់បានឌុបស្ត្រីខាងលើចេញពីផ្សារតាខ្មៅ ដើម្បីទៅផ្ទះស្ត្រីរងគ្រោះនៅម្តុំទន្លេបាទី ខណះមកដល់ចំណុចកើតហេតុ ​ពួកកាត់បានឈប់រងចាំស្តុប ស្របគ្នានោះក៏មានរថយន្ត បង្កសណ្តោងរ៉ឺម៉ក ម៉ាកFUSO ពណ៍ក្រហមពាក់ស្លាកលេខ ព្រះសីហនុ 3A-7070 បើកមកពីក្រោយ គៀររថយន្ត២គ្រឿង និងជ្រុលបុកម៉ូតូគាត់រុញផ្ទប់ ទៅនឹងរថយន្តមួយគ្រឿងទៀតម៉ាក ISUZU ពណ៍សពាក់ស្លាកលេខភ្នំពេញ 2AO-8139 បណ្តាលឲស្ត្រីរងគ្រោះបែកក្បាលស្លាប់តែម្តង រីឯគាត់ជាអ្នកឌុបខ្ទាតចេញមកក្រៅ
រងរបួសស្រាល។ ភ្លាមៗក្រោយបង្កតៃកុងរថយន្ត បានបើកទ្វាររត់គេចខ្លួនបាត់ ស្រមោល បន្ទាប់មកបុរសរត់ម៉ូតូឌុបបានទាក់ទងក្រុមគ្រួសារ ឲបានដឹងពីដំណឹងនេះ ។







ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះ​វាស់វែង និងធ្វើឯកសារប្រគល់ស.ពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុក​ ចំណែករថយន្តនិងម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍
ខេត្តរងចាំការដោះស្រាយគ្នានៅពេលក្រោយ ៕រាយការណ៍ដោយ ផាន់ណា

Reactions

Post a Comment

0 Comments

Button

Ad Code