លោកសុខ​ សុភក្តីប្រធានក្រុមការងារយុវជនការពារសន្តិភាពបានដឹកនាំប្រជុំពង្រឹងសមត្ថិភាព ព្រមទាំងចុះចែកគ្រឿងឧបភោគ បរិភោគជូនដល់គ្រួសារកំពុងរងការខ្វះខាត

Ticker

8/recent/ticker-posts

Ad Code

ស្ទឹងត្រែង​៖​ នៅព្រឹកថ្ងៃសុក្រ​ ទី២៥​ ខែកុម្ភ:​ ឆ្នាំ២០២២  លោកសុខ​ សុភក្តីប្រធានក្រុមការងារយុវជនការពារសន្តិភាពសាខាខេត្តស្ទឹងត្រែង​ បានដឹកនាំកិច្ចប្រជុំពង្រឹងសមត្ថភាព​ និង​បូកសរុបការងារ​ ដោយមានការចូលរួមពីលោក​ អនុប្រធាន​ ជំនួយការ​ និងសមាជិកក្រុមយុវជនការពារសន្តិភាពសាខាខេត្តស្ទឹងត្រែង​ ។  ឆ្លៀតក្នុងឱកាសនោះដែរក្រុមការងារសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ៖

១​ -​ លោកច័ន្ទ ដូល្លា អនុប្រធានទី១ក្រុមយុវជនការពារសន្តិភាពខេត្តស្ទឹងត្រែងដែលបានឧបត្ថម្ភថវិកាចំនួន​ ៤០ម៉ឺនរៀលសម្រាប់ទិញសម្ភារៈគ្រឿងឧបភោគ​ បរិភោគ​ ចែកជូនលោកតាលោកយាយនៅថ្ងៃទី២៧​ ស្ថិតនៅភូមិសន្ទុកក្រៅ​ ឃុំសេកុង​ ស្រុកសៀមប៉ាង​ ខេត្តស្ទឹងត្រែង។
២​ -លោកភិន វុទ្ឋី ប្រធានស្រុកសៀមប៉ាង បានឧបត្ថម្ភថវិការ២០មុឺនរៀល សំរាប់ទិញសម្ភារៈ​ គ្រឿងឧបភោគ​ បរិភោគ​ ជូនលោកតា លោកយាយ។
៣​ -លោកស្រី មាន ណារីម ឧបត្ថម្ភ អង្ក ៣បេ មី៣កេស ទឹកត្រី ទឹកសុីអុីវ ៣ឈុត។​ បន្ទាប់ពីកិច្ចប្រជុំចប់ក្រុមការងារបានថតរូបទុកជាអនុស្សាវរីយ៍ប្រកបបរិយាកាសសប្បាយរីករាយ និងស្និតស្នាលបំផុត។

សូមជូនពរថ្នាក់ដឹកនាំទាំងអស់សូមបានជួបប្រទះតែនឹងពុទ្ធពរប្រការគឺអាយុ​  វណ្ណៈ​ សុខៈ​ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។ដោយ គឹមដែន រាយការណ៍ចេញពីខេត្តស្ទឹងត្រែង ។

Reactions

Post a Comment

0 Comments

Button

Ad Code