ដីព្រៃរបស់រដ្ឋព្រមទាំងសត្វព្រៃនៅក្នុងស្រុកសេសាននៅតែរងការបំផ្លាញពីជនខិលខូច
ខេត្តស្ទឹងត្រែង÷ នៅថ្ងៃទី 15 ទី 16 ខែកុម្ភៈឆ្នាំ 2022 គណៈបញ្ជាការឯកភាពស្រុកសេសាន បានដឹកនាំកម្លាំងក្រោមឱវាទ ចុះល្បាតព្រៃនៅចំណុចភ្នំក្រឡាពោះ ស្ថិតនៅភូមិតាឡាត ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង
ប្រភពប្រជាពលរដ្ឋបានអោយដឹងថា ព្រៃឈើនិងដីព្រៃរបស់រដ្ឋព្រមទាំងសត្វព្រៃដែលនៅសេសសល់បន្តិចបន្តួចនៅចំណុចភ្នំក្រឡាពោះ កំពុងតែប្រឈមនឹងការកាប់បំផ្លាញពីក្រុមឈ្មួញឈ្មោះ សាន់ម៉ាត់ ដែលជាមេការ និងជាមេខ្យល់ដឹកនាំប្រជាពលរដ្ឋខ្មែរឥស្លាមមកចាប់ដីកាប់ទន្ទ្រានព្រៃឈើរបស់រដ្ឋនឹងសង់ផ្ទះដោយអានាធិបតេយ្យមិនខ្លាចក្រែងញញើតពីច្បាប់បន្តិចសោះឡើយ ហើយប្រជាពលរដ្ឋបានចោទជាសំនួរសួថា
តើលោកសាន់ម៉ាត់ ជានរណា មានឥទ្ធិពលឬបារមីអ្វីកាន់បានជាហ៊ានមកកាប់ឆ្ការរុករានទន្ទ្រានដីព្រៃរបស់រដ្ឋដោយគ្មានខ្លាចញញើតពីមន្ត្រីសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន បន្តិចសោះ
លោក សុវណ្ណ ពិសិដ្ឋអភិបាលស្រុកសេសាន និងលោកអភិបាលស្រុករង បានប្រាប់ភ្នាក់ងារសារព័ត៌មានយើងថា រឿងកាប់ព្រៃឈើរបស់រដ្ឋអស់រាប់រយហិកតា នៅចំណុចភ្នំក្រឡាពោះ ស្ថិតនៅភូមិតាឡាត ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែងនោះ លោកបានដឹកនាំកម្លាំងក្រវ៉ាត់ចុះបង្ក្រាបជនល្មើសកាប់បំផ្លាញដីព្រៃរបស់រដ្ឋដោយអនាធិបតេយ្យនោះដោយជនល្មើសដឹងខ្លួនទាន់បានរត់គេចបាត់ស្រមោលអស់រលីងហើយ
ជាចុងក្រោយលោកអភិបាលស្រុកសេសាន បាននិយាយប្រាប់អ្នកសារព័ត៌មានយើងថា គាត់នឹងខិតខំបន្តទៀត ដើម្បីស្វែងរកនិងតាមចាប់ខ្លួនជនល្មើសដែលកាប់ឆ្ការទន្ទ្រានដីព្រៃរបស់រដ្ឋនោះឲ្យទាល់តែបាន ។ ដោយ គឹមដែន រាយការណ៍ចេញពីខេត្តស្ទឹងត្រែង
0 Comments