ផ្ទះឈើមួយខ្នងត្រូវបានអគ្គីភ័យលេបត្របាក់អស់ទាំងស្រុងក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក
ភ្នំពេញ÷នៅវេលាម៉ោង ០២និង១០នាទី ថ្ងៃសៅរ៍ ៤កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២មានករណីអគ្គីភ័យ មួយកន្លែងកើតឡើងនៅចំណុច ផ្លូវ២១៧ វិថីសម្តេចមុនីរ៉េត សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថាមូលហេតុដែលអោយមានអគ្គីភ័យកើតឡើង គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។
ក្នុងហេតុការណ៍នោះធ្វើអោយខូចខាតប្រភេទសំណង់: ផ្ទះថ្មក្រោម ឈើលើ ទំហំ ១២ម៉ែត្រx១៥ម៉ែត្រខូចខាតសម្ភារៈ:ផ្ទះឈើផ្នែកខាងលើអស់ទាំងស្រុង
ស្លាប់មនុស្ស : គ្មាន
របួសមនុស្ស: ០៤នាក់ ធ្ងន់០២នាក់ ស្រាល០២នាក់
-ប្រើប្រាស់រថយន្តការិ.អគ្គិភ័យ : ចំនួន ២១គ្រឿង ប្រេីប្រាស់ទឹកអស់ ៣០ឡាន ស្មើរនឹង ១២០ម៉ែត្រគូប ។
- រថយន្តជំនួយអន្តរាគមន៍:
-រថយន្តក្រសួងមហាផ្ទៃចំនួន ០២គ្រឿង មិនបានប្រើប្រាស់ទឹក។
-រថយន្តទីក្រុងអូឡាំព្យាចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ ០២ឡាន ស្មើរនឹង ០៨ម៉ែត្រគូប
-រថយន្តក្រុមហ៊ុនOCICជ្រោយចង្វារ ចំនួន៧ គ្រឿងប្រើប្រាស់ទឹកអស់ ០៧ឡាន សើ្មនឹង ២៨ម៉ែត្រគូប។
-រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើបាស់ទឹកអស់ ០១ឡាន ស្មើនឹង ៤ម៉ែត្រគូប ។
ហើយករណីអគ្គីភ័យនេះបានពន្លត់ចប់ នៅម៉ោង ៣និង ៣០នាទី ថ្ងៃខែឆ្នាំដដែល។ ផាន់ណា រាយការណ៍ព័ត៌មាន
0 Comments