👉 រដ្ឋបាលខណ្ឌមានជ័យ បានបើកកិច្ចប្រជុំ ផ្សព្វផ្សាយស្តីពីការ ពង្រឹង វិធានការគ្រប់គ្រង ដើម្បីការទប់ស្កាត់ការចម្លងនៃជំងឺ កូវីដ-១៩ ប្រភេទ *អូមីក្រុង* និង ផ្សព្វផ្សាយ សេចក្តីជូនដំណឹង លេខ *០០៤* របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសេចក្ដីនាំលេខ *០០៦* របស់រដ្ឋបាលរាជធានីភ្នំពេញ ជូនដល់ រដ្ឋបាលរោងចក្រ សហគ្រាស និង សិប្បកម្ម ក្នុងសង្កាត់ទាំង៧ នៅមូលដ្ឋានខណ្ឌមានជ័យ ។
👉 នៅវេលាម៉ោង ៨ៈ៣០ នាទីព្រឹក ថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បើកកិច្ចប្រជុំ ស្តីពីការពង្រឹង វិធានការគ្រប់គ្រងដើម្បីការទប់ស្កាត់ការចម្លងនៃជំងឺ កូវីដ-១៩ ប្រភេទអូមីក្រុង និង ផ្សព្វផ្សាយ សេចក្តីជូនដំណឹង លេខ ០០៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសេចក្ដីនាំលេខ ០០៦ របស់រដ្ឋបាលរាជធានីភ្នំពេញ ជូនដល់ រដ្ឋបាលរោងចក្រ សហគ្រាស និង សិប្បកម្ម ក្នុងសង្កាត់ទាំង៧ នៅមូលដ្ឋានខណ្ឌមានជ័យ ។
👉 ដែលមានសមាសភាពចូលរួម ៖
១. លោក អ៊ុក បូនីន អធិការនគរបាល ខណ្ឌមានជ័យ ។
២. លោក ហែម រិទ្ធី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ ។
៣. លោក សាយ វុទ្ធា អនុប្រធានការិយាល័យ សង្គមកិច្ច និងសុខមាលភាពសង្គម ខណ្ឌមានជ័យ ។
៤.លោក វុយ វិចិត្រ ការិយាល័យអធិការកិច្ចមន្ទីរការងារ។
៥. លោក លោកស្រី ចៅសង្កាត់ទាំង៧ ។
៦. លោក លោកស្រី តំណាងរោងចក្រ សហគ្រាស ទាំងអស់ក្នុងមូលដ្ឋានខណ្ឌមានជ័យ ។
👉 ក្នុងឱកាសនេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានលើកឡើងថា យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា សេចក្ដីជូនព័ត៌មានស្តីពីការក្រើនរំលឹកនៃការចាក់វ៉ាក់សាំងដួសទី៣ ឬដូសជំរុញ របស់ ក្រសួងសុខាភិបាល និងដើម្បីបន្តប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួន អូមីក្រុង (Omicron) ជាពិសេសនៅតាមរោងចក្រ សហគ្រាស ត្រូវ ៖
១-ទំនាក់ទំនងជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន ដើម្បីរៀបចំចាក់វ៉ាក់សាំងដូសជំរុញជូនបងប្អូនកម្មករនិយោជិត នៅតាមទីតាំងណាមួយដែលមានភាពងាយស្រួលសម្រាប់កម្មករនិយោជិត។
២-ជំរុញអប់រំផ្សព្វផ្សាយដល់កម្មករនិយោជិតឱ្យបានយល់ដឹងពីភាពចាំបាច់ក្នុងការចាក់វ៉ាក់សាំងដូសជំរុញ និង ទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយត្រូវផ្តល់នូវការឈប់សម្រាក ១ថ្ងៃ ដោយមានប្រាក់ឈ្នួល នៅថ្ងៃដែលកម្មករនិយោជិតត្រូវចាក់វ៉ាក់សាំងដូសជំរុញ។
៣-គ្រប់គ្រងទិន្នន័យចាក់វ៉ាក់សាំងរបស់កម្មករនិយោជិត និងបំពេញព័ត៌មានចាក់វ៉ាក់សាំង ទៅក្នុងរបបស្វ័យ ប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ។
៤-ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ប្រតិបត្តិស្តង់ដាស្តីពីដំណើរការ និងការគ្រប់គ្រងរោងចក្រ សហគ្រាស តាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩ ជាពិសេស ការរៀបចំប៉ុស្តិ៍ត្រួតពិនិត្យនៅច្រកទ្វារចេញ-ចូល រោងចក្រ សហគ្រាស, ការរក្សាគម្លាតសុវត្ថិភាពបុគ្គលនៅកន្លែងធ្វើការ និងកាត់បន្ថយការប្រមូលផ្ដុំកម្មករនិយោជិត, ការលាងសម្អាត ដៃ និងបាញ់ថ្នាំសម្លាប់មេរោគនៅកន្លែងធ្វើការ និងកន្លែងប្រើប្រាស់រួមគ្នា និងការតាមដានសុខភាពកម្មករនិយោជិត។ ក្រុមអធិការការងាររបស់ក្រសួង នឹងចុះធ្វើអធិការកិច្ចការងារ ដើម្បីត្រួតពិនិត្យទិន្នន័យកម្មករនិយោជិតដែលបានចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ តទៅ។
👉 ចំពោះសេចក្តីណែនាំលេខ ០០៦ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និង ទប់ស្កាត់សកម្មភាពមិនប្រក្រតី ក្នុងទិវានៃក្តីស្រលាញ់ ១៤ កុម្ភៈ ឆ្នាំ២០២២ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីង-១៩ មេរោគបំប្លែងខ្លួនថ្មី ប្រភេទ "អូមីក្រុង" ស្របតាមវិធាន សុខាភិបាល និងដើម្បីធានារក្សាបាននូវទំនៀមទម្លាប់ វប្បធម៌ ប្រពៃណីដ៏ល្អផូរផង់របស់ជាតិខ្មែរ ស្របតាមសេចក្ដីណែនាំ លេខ ០៩ អយក.សណន ចុះថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២២ របស់ក្រសួងអប់រំ យុវជន និង កីឡា នៅក្នុងទិវានៃក្តីស្រលាញ់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញ ។ប្រភពពីផេកផ្លូវការរបស់លោក ឌីរដ្ឋខេមរុណ
0 Comments