ក្រុមយុវជនការពារសន្តិភាព ខេត្តស្ទឹងត្រែង ដឹកនាំដោយលោកប្រធាន សុខ សុភក្តី បានចូលរួមពិធីចែកអំណោយជាសម្ភារៈសិក្សាជូនសិស្សានុសិស្សចំនួន១២០នាក់

Ticker

8/recent/ticker-posts

Ad Code

ស្ទឹងត្រែង៖ នៅថ្ងៃអាទិត្យទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមយុវជនការពារសន្តិភាព ខេត្តស្ទឹងត្រែង ដឹកនាំដោយលោកប្រធាន សុខ សុភក្តី បានចូលរួមពិធីចែកអំណោយជាសម្ភារៈសិក្សាជូនសិស្សានុសិស្សចំនួន១២០នាក់ នៅសាលាឋមសិក្សាចន្ទុក្រៅ ស្ថិតនៅក្នុងភូមិចន្ទុក្រៅ ឃុំសេកុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

ក្នុងកម្មវិធីមានការអញ្ជេីញចូលរូមពីថ្នាក់ដឹកនាំក្រុមយុវជនការពារសន្តិភាពខេត្ត ព្រះអង្គ  ស៊ុត ខាំង អនុប្រធានទី៣ លោក មឺង សុខន អនុប្រធានទី១ស្រុកសៀមប៉ាង លោកបុង សុីនុក ជំនួយការយុវជនការពារសន្តិភាពខេត្ត ប្អូនៗជាសមាជិកសមាជិកា ជំនួយការខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងលោកមេភូមិចន្ទុក្រៅ។

អំណោយសម្រាប់ចែកជូនសិស្សានុសិស្សទាំង១២០នាក់ខាងលើ ដោយក្នុងម្នាក់ៗទទួលបាន៖
- សៀវភៅ៣ក្បាល
- បិច២ដើម
- ខ្មៅដៃបន្ទាត់ជ័រលុប១ឈុត
- ថវិកាចំនួន៤០០០រៀល។

ក្នុងឱកាសនោះផងដែរ លោក/អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សាចន្ទុក្រៅ បានសម្តែងនូវការរីករាយ និងបានគោរពជូនពរ ចំពោះលោក សុខ សុភក្តី ប្រធានក្រុមយុវជនការពារខេត្តស្ទឹងត្រែង និងក្រុមការងារសូមទទួលបាននូវសេចក្តីសុខចម្រើន ជោគជ័យគ្រប់ភារកិច្ច និងបន្តការងារសង្គមបន្តទៀត។ដោយ គឹមដែន រាយការណ៍ចេញពីខេត្តស្ទឹងត្រែង

Reactions

Post a Comment

0 Comments

Button

Ad Code