តើលោក គួគ ជានរណាបានជាហ៊ានបើកសិប្បកម្មកែឆ្នៃឈើលេខ១អត់ច្បាប់បីកន្លែងដោយគ្មានអជ្ញាធរ ឬមន្ត្រីជំនាញពាក់ព័ន្ធណាហ៊ានចុះបង្ក្រាប
ស្ទឹងត្រែង÷ ថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនិងថ្ងៃទី ០៤ ខែ កុម្ភះ ឆ្នាំ២០២២នេះ សិប្បកម្មកែឆ្នៃអត់ច្បាប់ 3 កន្លែង ប្រភេទឈេីធ្នង់ លេខ 1 មួយកន្លែង នៅតែបន្តធ្វេីសកម្មភាពបានយ៉ាងរលូន ដោយគ្មានមន្រ្តីជំនាញណាមួយហ៊ានបង្ក្រាបនោះទេ
ករណីដែលឈ្មួញតែងតែលាក់លៀមធ្វើសិប្បកម្មនេះច្រើនតែកើតមាន នៅត្រង់ចំណុច ភូមិកញ្ចាញ់ទឹក ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេតស្ទឹងត្រែង
បេីតាមការលេីកឡេីងពីប្រជាពលរដ្ឋបានអោយដឹងថា សិប្បកម្មរបស់ លោក គួគ មួយនេះបានបើកដំណើរការជាយូរឆ្នាំណាស់មកហេីយ តែដោយឡែកហាក់បីដូចជាចេះបំបាំងកាយចឹងបានជាគ្មានមន្រ្តីជំនាញណាមួយដឹង ឬហ៊ានចុះបង្រ្កាបនោះទេ រឺមួយក៏ត្រូវអាថ័ណ្ណ ឬក៍ថ្នាំសន្តំរបស់ លោក គួគ អស់ហេីយមេីលទៅ ។
ប្រជាពលរដ្ឋក្នុងស្រុកកសៀមប៉ាង បានកំពង់រងចាំមើលចំណាត់ការណ៍របស់អជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធតើនិងត្រូវធ្វើបែបណាចំពោះសិប្បកម្មកែឆ្នៃខុសច្បាប់ទាំងនេះ កុំអោយដូចពាក្យប្រជាពលរដ្ឋលើកឡើងថា (ពិតជាជំនាញយកកន្ទេលធំបន្លំដេកមែន)។ដោយ គឹម ដែន រាយការណ៍ពីខេតស្ទឹងត្រែង
0 Comments