ករណីឃាតកម្មសម្លាប់មនុស្ស៥នាក់ នៅខេត្តមណ្ឌលគិរី ក្មេងម្នាក់គត់ដែលរួចជីវិត ពេលនេះមិនទាន់ធូស្បេីទេ ព្រោះរបួសធ្ងន់ត្រង់កនិងក្បាល
មណ្ឌលគិរី៖ មកទល់ពេលនេះក្មេងម្នាក់ដែលរួចជីវីតក្នុងកណីឃាតកម្មមួយគ្រួសារនោះ ស្ថានភាពពេលនេះគឺមិនទាន់ធូស្បេីយនៅឡេីយទេ ព្រោះរបួសធ្ងន់ធ្ងន់ត្រង់ក និង ក្បាល ដោយត្រូវនិងការវាយដោយវត្ថុរឹង ក្នុងនោះយេីងឃេីញវត្តមានរបស់ លោក ឧត្ដមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និង កម្លាំងជំនាញCPU ចុះសួរសុខទុកនិង ប្រមូលពត័មានមួយចំនួន រហូតឈានដល់ការបង្រ្កាប់ក្រុមឃាតកមួយក្រុមបានសម្រេច។
សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានស្រាវជ្រាវឈានទៅឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីឃា.ត.កម្មគិតទុកជាមុនលើគ្រួសារមួយនៅស្រុកពេជ្រាដា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១១:៣០នាទី បណ្តាលឱ្យក្មេងចាស់ចំនួន ៥នាក់ បានស្លាប់ និងក្មេងប្រុស ១នាក់ រងរបួស នៅចំណុចស្រែចោត ភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។
សមត្ថកិច្ចបន្តថា ក្រោយពីមានហេតុការណ៍កើតទ្បើង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងមានការចូលរួមពីអង្គការការពារកុមារ CPU ចុះដល់ទីតាំងកើតហេតុ ធ្វើការស្រាវជ្រាវ ដើម្បីកំណត់អត្តសញ្ញាណជនល្មើសដែលពាក់ពន្ធ័ករណីខាងលើ។ រហូតមកដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមការងារបានឈានទៅដល់កំណត់អត្តសញ្ញាណជនសង្ស័យ និងធ្វើការចាប់ខ្លួនបានជាបន្តបន្ទាប់ចំនួន ៦នាក់ ឈ្មោះ ធី ម្ពៀត ហៅ ព្សឹត ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ព្នង (ជនដៃដល់) ឈ្មោះ រឹម ធា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ (ជនដៃដល់) ឈ្មោះ នឹម ខ្លាខឹន ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ (ជនដៃដល់) ឈ្មោះ ធី ព្យឹត ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិ ព្នង (ជនដៃដល់) ឈ្មោះ ក្លឹង ចន្ធី ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិ ព្នង (អ្នកបញ្ជាឲ្យសម្លាប់) ឈ្មោះ នួន វណ្ណា ភេទប្រុស អាយុ ៥៤ឆ្នាំ ជនជាតិ ខ្មែរ (អ្នកបញ្ជាឲ្យសម្លាប់) ។
ក្នុងករណីឃាតកម្មយ៉ាងសាហាវនេះ ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាព បាញ់ និងវាយសម្លាប់ ទៅលើជនរងគ្រោះទាំង ៦នាក់ កាលពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០២២ ប្រាកដមែន។ មូលហេតុ ដោយសារគំនុំ រឿងចោទប្រកាន់ក្រុមគ្រួសាររងគ្រោះថា បានធ្វើអំពើអាបធ្មប់ មកលើគ្រួសារខ្លួន។
បច្ចុប្បន្ន ជនសង្ស័យខាងលើ បានប្រគល់ឱ្យស្នងការដ្ឋាននគរបាលខេត្ត កសាងសំណុំរឿងបញ្ជូនទៅតុលាកា ផ្តន្ទាទោសតាមទៅផ្លូវច្បាប់៕
0 Comments