កម្លាំងសហគមន៍និងកម្លាំងប្រជាការពារភូមិនៅឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ឃាត់ខ្លួន ជនសង្ស័យលួចកាប់ព្រៃទន្ទ្រានយកដី 2នាក់ប្រគល់ឱ្យមន្ត្រីជំនាញ
ស្ទឹងត្រែង÷ ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងប្រជាសហគមន៍និងប្រជាការពារភូមិក្របីជ្រុំឃាត់ខ្លួនជាមួយវត្ថុតាងមានម៉ាស៊ីនកាត់ឈើ០៧គ្រឿងនិងម៉ូតូចំនួន០៦គ្រឿងប្រគល់ បន្តជូនទៅសមត្ថកិច្ចជំនាញចំណែកជនសង្ស័យមួយចំនួនទៀតបានរត់គេចខ្លូននិងចោលវត្តុតាំង ។
ក្នុងសកម្មភាពបង្ក្រាបបទល្មើសកាប់ព្រៃរានយកដី នៅក្នុងភូមិសាស្ត្រភូមិក្របីជ្រុំ ឃុំក្បាលរមាសស្រុកសេសានខេត្តស្ទឹងត្រែង កាលពីថ្ងៃទី ២៩ខែមិនាកន្លងមកនេះ លោកចឹកម៉ុនជាប្រជាការពារ ភូមិនៅភូមិក្របីជ្រុំបានបញ្ចាក់ថា៖នេះជាសកម្មភាពចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ និងការកាប់ទន្ទ្រានដីព្រៃសហគមន៍របស់ប្រជាពលរដ្ឋនៅ ចំណុចត្រពាំងត្បែង និងត្រពាំងឈ្លីក ដែលស្ថិតនៅក្នុងក្របីជុំ ឃុំក្បាលរមាស ស្រុកសេសាន្ត ខេត្តស្ទឹងត្រែង ។
លោកបន្តថា៖ការបង្ក្រាបនេះកម្លាំងប្រជាសហគមន៍និងកម្លាំងប្រជាការពារភូមិចំនួន២៥នាក់ទើប ឃាត់ខ្លួនជនសង្ស័យបាន២នាក់ នឹងដកហូតបានវត្ថុតាងបានមានដូចជា ម៉ាស៊ីនកាត់ឈើធុនតូចចំនួន ០៧ គ្រឿងនិងម៉ូតូចំនួន ៦ គ្រឿងប្រគល់ជូនទៅសមត្ថកិច្ចជំនាញបន្តអនុវត្តតាមនិតិវិធី។
លោកបន្តថា៖ ជនសង្ស័យ២នេះទីមួយ ឈ្មោះ យួស សុស កាំរី ភេទប្រុសអាយុ៣៥ឆ្នាំ-ទី២ឈ្មោះ ពូកសាលីភេទប្រុសអាយុ២០ ឆ្នាំ អ្នកទាំងពីជាជនជាតិខ្មែអ៊ីស្លាម ទីលំនៅមិនពិតប្រាកដ ។
លោកនួនពិសីនាយករងដែនជំរកសត្វព្រៃ ព្រៃឡង់ស្ទឹងត្រែង បានបញ្ជាក់ថា៖ក្រោយពីទទួលបានជនសង្ស័យនេះ មន្ត្រីជំនាញបានរៀបចំកសាងសំណុំរឿង ពាក់ព័ន្ធនិងករណីកាប់ព្រៃរានយកដីដោយអនុវត្តតាមច្បាប់ស្តីពីព្រៃឈើ និងច្បាប់ស្តីពីការការពារធនធានធម្មជាតិ ហើយបញ្ជូនជនសង្ស័យទាំង២នាក់ទៅតុលាការខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃទី៣១មិនានេះតែម្តង។
សូមបញ្ជាក់ថា៖នេះជាស្នាដៃរបស់ប្រជាសហគមន៍និងប្រជាការពារភូមិ ដែលបានរួមគ្នាចុះបង្ក្រាបបទល្មើសបានទាន់ពេលវេលា ក្រោមកិច្ចការប្រឹក្សាយោបល់ពីអាជ្ញាធរ ឃុំ ស្រុក ផងដែរក្នុងគោលបំណងការពារដីព្រៃ និងធនធានធម្មជាតិឱ្យស្ថិតនៅគង្គវង្ស។
ដោយ(គឹមដែន)រាយការណ៍ចេញពីខេត្តស្ទឹងត្រែង ៣១ ០៣ ២០២២
0 Comments