តើលោកវ៉ា សុខា យកកន្ទេលធំបន្លំដេកទេដឹង បានជាអសមត្ថភាពក្នុងការទប់ស្កាត់ ឬក៏ខ្លាចបែកឆ្នាំងបាយមែនទេ ទើបមិនហ៊ានបង្ក្រាបខណ:គ្រឿងចក្រ3គ្រឿងកំពុងធ្វើសកម្មភាពព្រៃយ៉ាងគឃ្លើន
ខេត្តស្ទឹងត្រែង: នៅថ្ងៃអាទិត្យ និងថ្ងៃច័ន្ទ ទី១៣,១៤ ខែមីនា ឆ្នាំ២០២២ សកម្មភាពដាក់គ្រឿងចក្រនៅតែគឃ្លើន ខណ:សមត្ថកិច្ច មន្ត្រីជំនាញ និងអាជ្ញាធរកំពង់ជាប់ដៃ កាន់ទូរស័ព្ទតាមដានរុស្ស៊ី វាយប្រហារដណ្តើមទឹកដីរបស់អ៊ុយក្រែន និងក្តោបក្តាប់អំណាច បានជាភ្លេចមើលដីព្រៃរបស់រដ្ឋមួយកន្លែង ដែលស្ថិតនៅចំណុចអូរគគីរ ភូមិមន ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
ដែលក្រុមថៅកែគ្រឿងចក្រ ដាក់គ្រឿងចក្រ២គ្រឿង កំពង់សម្រុកវាយប្រហារ ដីព្រៃរបស់រដ្ឋ នៅជាប់ព្រំជាមួយដែនជម្រកសត្វព្រៃ ព្រៃឡង់ដែលគ្រប់គ្រង មន្ត្រីបរិស្ថាននោះ ស្នូរវៃព្រៃឈើធំតូចដួលរលំ លាន់ដូចកាំភ្លើង កាំច្រួចមីស៉ីលរបស់រូស្ស៊ី វាយប្រហារទៅលើអ៊ុយក្រែន ពិតគួរឲ្យតក់ស្លុត និងភ័យខ្លាច ពេលទៅដល់ឃើញស្តែងៗហើយនោះ។
តែមន្ត្រីជំនាញលោកវ៉ា សុខា មានតួនាទីនាយផ្នែករដ្ឋបាលព្រៃឈើប្រចាំស្រុកថាឡាបរិវ៉ាត់ ចាស់វស្សាមួយនេះ ដឹងហើយនិយាយឆ្លងឆ្លើយ ជាមួយអ្នកសារព័ត៌មានយើង ដូចជាអូសក្រឡា ពន្យារពេលដើម្បីឲ្យគ្រឿងចក្រ ទាំងនោះដករត់អស់។ ចំណែកលោកជិន រតនា (ហៅចយ) នាយរងប៉ុស្តិ៍អន្លង់ជ្រៃ បែជាឆ្លើយថាចាំខ្ញុំទៅមើល ក្រោយមកថារកអត់ឃើញ ទឹកដីរបស់លោកគ្រប់គ្រងចំណុចណាក៏លោកជ្រាបដែរ។ នេះហើយដែលសរបញ្ជាក់ឲ្យឃើញថា: ក្រុមថៅកែគ្រឿងចក្រទាំងនោះ ចងម៉ុងឲ្យដេកក្នុងម៉ាស៉ីត្រជាក់ដាំបាយ ធ្វើម្ហូប ដល់ម៉ោងដាស់ពួកគាត់ងើបញាំ។ ជាពិសេសទៅទៀតខលហៅយកលេខគូត ស្ងាត់ៗ ងាយស្រួលភ្ញាក់ផ្អើលដល់ប្រព័ន្ធផ្សព្វផ្សាយ៕
ទើបដឹងហើយឮពេញត្រជៀកហើយ ខណ:អ្នកសារព័ត៌មានយើង បានដាក់សម្លេងសម្ភាស៍និងរាយការណ៍ជូន ចូលក្រុបធំមន្ត្រីរាជការក្នុងខេត្ត ដោយមានទាំងមន្ត្រី សមត្ថកិច្ច អាជ្ញាធរ មូលដ្ឋានតូចធំផងនោះ រួមទាំងសម្លេង និងរូបភាពច្បាស់ៗ ពេញចិត្តត្រជាក់ភ្លែក បែជាឈឺភ្នែក ក្តៅស្លឹកត្រចៀកទៅវិញ។
ខណៈអ្នកសារព័ត៌មានយើងដាក់ចូលនេះ ក្នុងនាមជូនដំណឹងដល់សមត្ថកិច្ច អាជ្ញាធរ និងមន្ត្រីជំនាញ ដើម្បីទប់ស្កាត់រាល់សកម្មភាព បទល្មើសទាំងឡាយ ទាន់សភាពការណ៍ រាល់បទល្មើសគ្រប់រូបភាព។ ជាពិសេសនូវសកម្មភាពគ្រឿងចក្រ វៃដីព្រៃរបស់រដ្ឋខាងលើនេះ។
ជាពិសេសទៅទៀតនោះ រួមទាំងដីព្រៃសហគមន៍ គ្រប់គ្រងដោយជំនាញរដ្ឋបាលព្រៃឈើ និងដីដែនជម្រកសត្វព្រៃ ព្រៃឡង់ គ្រប់គ្រង ដោយមន្ត្រីបរិស្ថានផងនោះ។ កំពង់តែរងនៅការកាប់ទន្ទ្រានគ្រប់រូបភាព និងប្រើគ្រឿងចក្រឈូសឆាយ វៃព្រៃផ្តួលរំលំ យកឈើ យកដីជាកម្មសិទ្ធរៀងៗខ្លួន ជិតក្លាយទៅជាវាលរហោស្ថានហើយ។ បញ្ចាក់អ្នកសារព័ត៌មានយើងផ្សព្វផ្សាយ និងរិះគន់ដើម្បីស្ថាបនាតែប៉ុណ្ណោះ។
តើនេះព្រោះតែមហិច្ឆតា លោភលន់ មាន១មិនស្គប់ មានដប់មិនឆ្អែត ទើបមានតួនាទីនិងតំណែង គ្រប់គ្រាន់ហើយ តែខ្វះការគ្រប់គ្រង ទប់ស្កាត់ និងបង្ក្រាប ព្រោះតែបក្សពួក ភ្លេចតួនាទីខ្លួនជាអ្វី ដែលរាជរដ្ឋាភិបាលបានតែងតាំង ប្រគល់មុខងារតំណែង និងភារកិច្ចឲ្យ បែជាមិនចេះប្រើ មានកាំបិតមិនចេះសម្លៀង ដាវមុតមិនចេះកាប់ តែងតែយកទៅប្រើប្រាស់ខុសគោលដៅ។ មន្ត្រីបែបនេះហើយ ដែលសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៃយើង។ បានមានប្រសាសន៍ដាស់តឿន ក្រើនរំលឹកដល់មន្ត្រីថ្នាក់ក្រោមជាតិ និងចាត់ទុកថាជាមន្ត្រីគ្រាប់ល្ពៅស្ងោរ ដាំមិនចេះដុះនោះ រហូតដល់សម្តេចលោក មានប្រសាស្ត្រ ដាស់តឿនគ្រឿនរំលឹក និងប្រមានបញ្ចាក់ចេញជា អភិក្រមទាំងប្រាំបន្ថែមទៀត នៅតែមន្ត្រីទាំងនោះមិនឈឺ នៅតែមិនខ្វល់ដដែល។ដោយគឹមដែនរាយការណ៍ចេញពីខេត្តស្ទឹងត្រែង
0 Comments