ខេត្តកណ្ដាល៖ នាព្រឹក ថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ រដ្ឋបាលខេត្តកណ្តាល បានរៀបចំ «ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកណ្ដាល»
អង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកណ្តាល មានរយៈពេលមួយថ្ងៃកន្លះ ដោយចាប់ផ្តើមពីថ្ងៃទី១៤ និងបញ្ចប់នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ក្នុងគោលបំណងដើម្បី៖
១-ផ្សព្វផ្សាយពីរបាយការណ៍លទ្ធផលការងារសម្រេចបាននាឆ្នាំ២០២១ និងទិសដៅការងារសំខាន់ៗសម្រាប់ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកណ្តាល
២-ស្វែងយល់ពីចំណុចវិជ្ជមាន បញ្ហាប្រឈម និងអនុសាសន៍លើកិច្ចការផ្តល់សេវាសាធារណៈ និង កិច្ចអភិវឌ្ឍន៍មូលដ្ឋាន របស់រដ្ឋបាលខេត្តកណ្តាល
៣-ផ្លាស់ប្តូរមេរៀនបទពិសោធន៍ និងរៀនសូត្រពីគ្នាទៅវិញទៅមក
៤-ប្រមូលធាតុចូលសម្រាប់រៀបចំបទអន្តរាគមន៍ សម្រាប់បញ្ចូលក្នុងឯកសារពាក់ព័ន្ធ ជាធាតុចូលសម្រាប់អង្គសន្និបាតប្រចាំឆ្នាំរបស់រដ្ឋបាលខេត្ត។
៥-ផ្សព្វផ្សាយគោលការណ៍សំខាន់ៗ ដែលក្រសួងមហាផ្ទៃបានសម្រេចក្នុងសន្និបាតប្រចាំឆ្នាំ។
៦-ផ្សព្វផ្សាយ ណែនាំ ទិសដៅការងារដែលត្រូវអនុវត្តបន្ត ក្នុងគោលដៅរក្សាសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ ការអភិវឌ្ឍមូលដ្ឋានខេត្ត និងបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ និងមានប្រសិទ្ធភាពថែមមួយកម្រិតទៀត៕
0 Comments