តើ.? អធិរាជឈ្មួញដុះស្លែឈ្មោះ ជ្រក់ មានអ្វីនៅពីក្រោយខ្នង.? បានជារាល់សកម្មភាពដឹកជញ្ជូនអនុផលព្រៃឈើ តាមរម៉ក និងរថយន្ត ចេញពីតំបន់ដែនជំរកសត្វព្រៃហៅព្រៃឡង់ចូលមកក្នុងភូមិ ព្រែកគ្រៀងឃុំ វឌ្ឍនះ ស្រុកសំបូរ ខេត្តក្រចេះបានយ៉ាងរលូនបែបនេះទៅវិញ.?
( ខេត្តក្រចេះ)÷ យោងតាមប្រភពព័ត៌មានដែលក្រុមការងាគេហទំព័រកោះនរាហ៍ញូស៍យើងទទួលបាននៅថ្ងៃទី ០១ ខែមិនា ឆ្នាំ ២០២២ នេះ បានឲ្យដឹងថា មានមេឈ្មួញរកស៊ីឈើខុសច្បាប់ឈ្មោះ ជ្រក់កំពុងតែធ្វើសកម្មភាពដឹកជញ្ជូនឈើប្រភេទឈើ សុក្រម ឃ្លុំ ...។ល។ ចេញពីតំបន់ដែនជំរកសត្វព្រៃ ព្រៃឡង់ តាមរថយន្តឡង់គ្រិះស័រកែឆ្នៃ យ៉ាង គគ្រឹកគគ្រេង ដោយពុំឃើញមានសមត្ថកិច្ចណាចុះបង្ក្រាបនិងទប់ស្កាត់ឡើយ។
- កន្លងមកអធិរាជឈ្មួញឈើចាស់វស្សានិងល្បីថាជើងខ្លាំង ឈ្មោះថា(ជ្រក់) តែងតែដឹកជញ្ជូនឈើចេញពីតំបន់ដែនជំរកសត្វព្រៃហៅព្រៃឡង់ យកមកស្តុកទុកនៅ ភូមិព្រែកគ្រៀង ឃុំវឌ្ឍនះ ស្រុកសំបូរ ដើម្បីចែកចាយបន្តជាយូរឆ្នាំមកហើយតែមិនដែលឃើញ មន្ត្រីដែលពាក់ព័ន្ធ ក្នុងភូមិ ឃុំ ស្រុក ខាងលើ ធ្វើការចាប់បង្ក្រាបបានម្តងណានោះទេ។ ប្រជាពលរដ្ឋមានការឆ្ងល់ជាខ្លាំងថាហេតុអ្វីក៏មិនដែលឃើញមន្ត្រីជំនាញចុះបង្ក្រាបឈ្មួញដុះស្លែ ម្នាក់ឈ្មោះថា (ជ្រក់) នេះសោះឡើយ។ ទង្វើបបែបនេះដែលប្រជាពលរដ្ឋលើកជាហេតុផលដាក់ការសង្ស័យថា ដូចជាមានការរៀបចំ នឹងត្រូវ រ៉ូវ គ្នារួចរាល់ហើយទេដឹង? បានជារាល់សកម្មភាព ក្នុងការដឹកជញ្ជូនឈើ នោះបានយ៉ាងរលូន។
ពេលកន្លងមកបើទោះបីជាមានបទបញ្ជា របស់លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ឯកឧត្តម សាន្ត ប៊ុនថាន ដែលបានដាក់បទបញ្ជាយ៉ាងតឹងរឹងឲ្យចុះបង្ក្រាបនិងទប់ស្កាត់រាល់បទល្មើសព្រៃឈើនៅក្នុងខេត្តក្រចេះ យ៉ាងណាក៏ដោយ ក៏ចំណាត់ការទាំងនោះហាក់បីដូចជាមិនសូវមានប្រសិទ្ធភាពនឹងសាបដូចទឹកទន្លេអញ្ចឹង ចំពោះមន្ត្រីថ្នាក់ក្រោម ទាំងនោះឡើយ ឬមួយក៏ទាល់តែ ឯកឧត្តម មេបញ្ជាការកងរាជអាវុធហត្ថខេត្តចុះអនុវត្តផ្ទាល់ហើយមើលទៅទើបមានប្រសិទ្ធភាព ។
- បើចំណែកខាងជំនាញរដ្ឋបាលព្រៃឈើ វិញនោះ ចាប់តាំងពីនាយសង្កាត់រហូតដល់ប្រធានមន្ទីរ ហាក់បីដូចជាមិនខ្វល់នឹងបទល្មើសព្រៃឈើដឹកជញ្ជូនជារៀងរាល់ថ្ងៃបន្តិចសោះឡើយ ឬមួយក៍មានការរៀបចំសំណែនរបស់ក្រុមឈ្មួញរកស៊ីបទល្មើសព្រៃឈើទាំងនោះហើយមើលទៅ ! រាល់ថ្ងៃបើទោះបីជាមានក្រុមអ្នកសារព័ត៌មានរិះគន់ចំៗយ៉ាងណាក៏ដោយក៏ពួកគេមិនដែលខ្វល់នឹងការរិះគន់របស់ព័ត៌មានដែលចុះផ្សាយទាំងអស់នោះឡើយ អ្វី ដែលគាត់គិតថាសំខាន់គឺប្រយោជន៍ផ្ទាល់ខ្លួនហើយមើលទៅ។
ហើយជាងនេះទៅទៀតនោះគឺមិនមានវិធានការផ្លូវច្បាប់ណាមួយធ្វើឲ្យបានតឹងរឹង ចំពោះសកម្មភាពដឹកជញ្ជូនផល អនុផលព្រៃឈើនៅតំបន់ព្រៃឡង់ចូលទៅក្នុងស្រុកសំបូរនេះ ទើបមហាជនដាក់ការសង្ស័យថាអាចនិងមានការជាប់ពាក់ពន្ធ័និងការដឹកជញ្ជូនឈើរបស់ឈ្មួញទាំងនេះបានដោយរលូន។រាយការណ៌ដោយ គឹមដែន
- ជុំវិញនៃការផ្សព្វផ្សាយព័ត៌មានខាងលើនេះ ប្រសិនបើមានព្រឹត្តិកម្ម ឬក៏ភាគីម្ខាងណា គិតថាជាការផ្សព្វផ្សាយព័ត៌មានមិនពិត មិនសុក្រិត និងយុត្តិធម៌ សម្រាប់ខ្លួនទេនោះ គេហទំព័រយើងខ្ញុំរង់ចាំទទួលស្វាគមន៍នៅការបកស្រាយបំភ្លឺរៀងរាល់ម៉ោងធ្វើការ។
០១/០៣/២០២២
0 Comments