អគ្គិភ័យឆាបឆេះឃ្លាំងស្តុកឥវ៉ាន់មួយកន្លែងស្ទើរទាំងស្រុង និងមិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ!

Ticker

8/recent/ticker-posts

Ad Code

អគ្គិភ័យឆាបឆេះឃ្លាំងស្តុកឥវ៉ាន់មួយកន្លែងស្ទើរទាំងស្រុង និងមិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ!

 អគ្គិភ័យឆាបឆេះឃ្លាំងស្តុកឥវ៉ាន់មួយកន្លែងស្ទើរទាំងស្រុង និងមិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ!



(ភ្នំពេញ)៖ ករណីអគ្គីភ័យឆ្លងចរន្តអគ្គិសនី បណ្តាលអោយឆាបឆេះរាលដាលបង្កជាអគ្គិភ័យ ឆាបឆេះឃ្លាំងស្តុក និងរងការខូចខាតសម្ភារៈ ក្នុងផ្ទះស្ទើរទាំងស្រុង ។ 


ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២២ នៅចំណុចសកលវិទ្យាល័យភូមិន្ទភ្នំពេញ តាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ភូមិ១៦ ក្រុម៦១ក្នុងសង្កាត់ទឹកល្អក់ទី១ខណ្ឌទួលគោកខណ្ឌ រាជធានីភ្នំពេញ។ 



តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យ ដឹងថា នៅមុនពេលកើតហេតុ គឺមានការឆ្លងចរន្តអគ្គិសនីបង្កជាអណ្តាតភ្លើងនៅក្នុងផ្ទះឆេះហុយទ្រលោម ខណៈនោះបងប្អូនប្រជាពលរដ្ឋក៏បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ដែរ តែមិនអាចគ្រប់គ្រងបាន ហើយអណ្ដាតភ្លើងបានរីករាលដាលឆេះយ៉ាងសន្ធោសន្ធៅតែម្ដង។ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់គោលដៅ ខាងលើនិងបានរាយការណ៍បន្តទៅកម្លាំងនគរបាលជំនាញការិយាល័យបង្ការនិងពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍ជាច្រើនគ្រឿង មកដល់ទីតាំងកើតហេតុ ដើម្បីបាញ់ពន្លត់តែអណ្ដាតភ្លើងឆាបឆេះយ៉ាងខ្លាំង បណ្ដាលឱ្យឆេះសម្ភារៈនៅក្នុងផ្ទះខូចខាតស្ទើរទាំងស្រុងរួមមានកៅអីចាស់ៗ ក្តាខៀន និងមិនបណ្ដាលឲ្យមនុស្សរងរបួសឡើយ។ 



លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការនិងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា គ្រាន់តែទទួលបានព័ត៌មានភ្លាម លោកបានបញ្ជាឱ្យរថយន្តពន្លត់អគ្គិភ័យមកដល់ទីតាំងកើតហេតុចំនួន ៨គ្រឿង ប្រើប្រាស់អស់៥គ្រឿងស្មើនិង២០ម៉ែត្រគូប ទើបអគ្គីភ័យរលត់នៅថ្ងៃខែឆ្នាំដដែល។





ជាក់ស្តែងទំហំនៃការខូចខាតឬសម្ភារៈក្នុងឃ្លាំស្តុកឥវ៉ាន់ដែលឆេះស្ទើរទាំងស្រុងនោះនៅមិនទាន់ដឹងឡើយហើយក៍មិនឆេះរាលដាលដល់ផ្ទះជិតខាងនោះទេ ៕រាយការណ៍ដោយលោក នូ ផាន់ណា

Reactions

Post a Comment

0 Comments

Button

Ad Code