តើមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និងភូមិ ស្រុក ផាន់ យុទ្ធ ពិតជាមិនអាចបង្ក្រាបមេឈ្មួញដុះស្លែឈ្មោះ ណាក់ ព្រមទាំងលោក គួក ដែលជាម្ចាស់សិប្បកម្មកែឆ្នៃឈើខុសច្បាប់នោះឬយ៉ាងណា!

Ticker

8/recent/ticker-posts

Ad Code

តើមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និងភូមិ ស្រុក ផាន់ យុទ្ធ ពិតជាមិនអាចបង្ក្រាបមេឈ្មួញដុះស្លែឈ្មោះ ណាក់ ព្រមទាំងលោក គួក ដែលជាម្ចាស់សិប្បកម្មកែឆ្នៃឈើខុសច្បាប់នោះឬយ៉ាងណា!

 តើមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និងភូមិ ស្រុកលោក ផាន់ យុទ្ធ ពិតជាមិនអាចបង្ក្រាបមេឈ្មួញដុះស្លែឈ្មោះ ណាក់ ព្រមទាំងលោក គួក ដែលជាម្ចាស់សិប្បកម្មកែឆ្នៃឈើខុសច្បាប់នោះឬយ៉ាងណា! 



ស្ទឹងត្រែង÷ ជាក់ស្តែងកាលពីថ្ងៃអាទិត្យ ៣កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនិងថ្ងៃទី ០៤ ខែ កុម្ភះ ឆ្នាំ២០២២នោះ អង្គភាពយើងបានធ្វើការផ្សព្វផ្សាយពីមេឈ្មួញដុះស្លែ និងលោក គួក ដែលជាម្ចាស់ សិប្បកម្មកែឆ្នៃអត់ច្បាប់ 3 កន្លែង ជាប្រភេទឈើប្រណិត និងប្រភេទឈេីធ្នង់ លេខ 1 មួយកន្លែង នៅត្រង់ចំណុច ភូមិកញ្ចាញ់ទឹក ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេតស្ទឹងត្រែង ប៉ុន្តែមកដល់ថ្ងៃអាទិត្យ ទី0៦ ខែមិនា ឆ្នាំ២០២២នេះ មេឈ្មួញទាំងនោះនៅតែបន្តធ្វេីសកម្មភាពបានយ៉ាងរលូន ដោយគ្មានមន្រ្តីជំនាញណាមួយហ៊ានបង្ក្រាបនោះឡើយ 

 





បេីតាមការលេីកឡេីងពីប្រជាពលរដ្ឋបានអោយដឹងថាមេឈ្មួញ ណាក់ និង សិប្បកម្មរបស់ លោក គួគ គេទាំងពីនាក់តែងតែសហការ៍គ្នារកស៊ីផលចារកម្មព្រៃឈើខុសច្បាប់ ដោយមួយជាអ្នកកែឆ្នៃមួយជាអ្នកដឹកតាមរយន្ត សាំយ៉ុង រថយន្តហ្វតប្រភេទដឹកអ្នកដំណើដើម្បីចែកចាយបន្តតាមបណ្តាខេត្តក្រុង និងនាំយកចេញទៅវៀតណាម ហើយឈ្មួញទាំងពីនាក់នេះបានបើកដំណើរការជាយូរឆ្នាំណាស់មកហេីយ តែដោយឡែកហាក់បីដូចជាចេះបំបាំងកាយ ឬក៍ចេះមន្តអាគមន៍ចឹង បានជាគ្មានមន្រ្តីជំនាញថ្នាក់ក្រោម ទៅដល់ថ្នាក់ ស្រុក ណាមួយ ហ៊ានចុះបង្រ្កាបនោះទេ ឬមួយក៏ដូចប្រជាពលរដ្ឋលើកឡើងថាអាចត្រូវអាថ័ណ្ឌ ឬក៍ថ្នាំសន្តំរបស់ មេឈ្មួញទាំងអស់នោះហេីយបានជាមិនហ៊ានបង្ក្រាបទាល់តែសោះ។ 


ទាក់ទិននិងរឿងដឹកជញ្ជូនឈើ និង សិប្បកម្មកែឆ្នៃខុសច្បាប់ទាំនោះអង្គភាពយើងធ្វើការចុះផ្សាយជាច្រើនលើកច្រើនសារមកហើយដែរតែដូចជាគ្មានចំណាត់ការរបស់ថ្នាក់មូលដ្ឋាន ភូមិ ស្រុក រហូតទៅដល់ខេត្តទាល់តែសោះ តើឯណាដែលហៅថាមន្ត្រីបំរើរាស្រ្ត មន្ត្រីបំរើជាតិ មន្រ្តីបំរើសង្គម គ្រាន់តែរឿងប៉ុណ្ណឹងលោកធ្វើមិនបាន។







ជាក់ស្តែងប្រជាពលរដ្ឋក្នុងស្រុកសៀមប៉ាងបានអោយដឹងថា មេឈ្មួញដុះស្លែទាំងពីរូបនេះបាននិយាយថាទឹកដី ភូមិកញ្ចាញ់គោកឃុំស្រែសំបូរ ស្រុកសៀមប៉ាង គឺលោកអ្នកជាអ្នកគ្រប់គ្រងនិងប្រមូលដឹកជញ្ជូនផ្ដាច់មុខ មិនឲ្យនរណាម្នាក់ដឹកជញ្ជូន ជំនួសរូបលោកនោះឡើយ ហើយប្រជាពលរដ្ឋកំពង់រងចាំមើលថាតើចំណាត់ការណ៍របស់លោកអភិបាលស្រុកលោក ផាន់ យុទ្ធ និងអជ្ញាធរមូលដ្ឋាន ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធរដ្ឋបាលព្រៃឈើនិងត្រូវធ្វើបែបណាចំពោះមេឈ្មួញនិងម្ចាស់សិប្បកម្មកែឆ្នៃខុសច្បាប់ទាំងពីនាក់នេះ៕ ដោយ គឹម ដែន រាយការណ៍ពីខេតស្ទឹងត្រែង



 👉ជុំវិញនៃការផ្សព្វផ្សាយព័ត៌មានខាងលើនេះ ប្រសិនបើមានព្រឹត្តិកម្ម ឬក៏ភាគីម្ខាងណា គិតថាជាការផ្សព្វផ្សាយព័ត៌មានមិនពិត មិនសុក្រិត និងយុត្តិធម៌ សម្រាប់ខ្លួនទេនោះ គេហទំព័រយើងខ្ញុំរង់ចាំទទួលស្វាគមន៍នៅការបកស្រាយបំភ្លឺរៀងរាល់ម៉ោងធ្វើការ

0៧-០៣-២០២២

Reactions

Post a Comment

0 Comments

Button

Ad Code