អគ្គិភ័យឆាបឆេះផ្ទះមួយកន្លែងស្ទើរទាំងស្រុង និងបណ្ដាលឲ្យមនុស្ស៣នាក់ រងរបួសធ្ងន់និងស្រាល
រាជធានីភ្នំពេញ៖ នៅវេលាម៉ោង ៩និង៣០នាទី ថ្ងៃអាទិត្យ ៤កើតខែផល្គុនឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២
មានអគ្គីភ័យ មួយកន្លែងកើតឡើងនៅចំណុច ផ្ទះលេខ ១១១A,B,C ផ្លូវលេខ ១២២ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
ម្ចាស់ទីតាំងឈ្មោះ
១-ឈ្មោះហេង ចាន់ដារា ភេទប្រុស អាយុ ២២ឆ្នាំ តំណាងអោយឪពុកនៅ ផ្ទះលេខ ១១១B នឹង ១១១Cមុខរបរ អាជីវករ
មូលហេតុផ្សារដំបូលធ្លាក់កំទិចធូកផ្សារបង្ករជាអគ្គិភ័យ នឹងបានរាលដាលដល់ផ្ទៈនាក់ជិតខាងដែលមានឈ្មោះដូចខាងក្រោមឈ្មោះ ប៊ន បូរ៉ា ភេទប្រុស អាយុ៣១ឆ្នាំ ផ្ទះលេខ ១១១A មុខរបរ ដេរពួក
ប្រភេទសំណង់ ផ្ទះល្វែង៨ម៉ែត្រ×៣០ម៉ែត្រនឹងឃ្លាំង ទំហំ១៣ម៉ែត្រ×៣០ម៉ែត្រ
👉ខូចខាតសម្ភារៈ ឃ្លាំងចំនួន០១, រថយន្ត Toyota RAIZEចំនួន ០១គ្រឿង ផ្លាកលេខ ភ្នំពេញ ២BQ ២៦៦៣
👉ម៉ូតូចំនួន ០៤គ្រឿង,ម៉ូតូរម៉កចំនួន ០១គ្រឿង
👉កង់ចំនួន ០១គ្រឿង និងសម្ភារៈប្រើប្រាស់អស់ទាំងស្រុង
👉ស្លាប់មនុស្ស គ្មាន
👉របួសមនុស្ស ចំនួន ០៣នាក់
១-ឈ្មោះ សុឺ ប៊ុន ស្រី ភេទស្រី អាយុ ៤៧ឆ្នាំ(របួសធ្ងន់)
២- ឈ្មោះ ស្រីុ ធីតា ភេទស្រី អាយុ ៦២ឆ្នាំ (របួសធ្ងន់)
៣-ឈ្មោះ ហេង មុីមុី ភេទស្រី អាយុ ២៦ឆ្នាំ (របួសស្រាល)
👉រថយន្តការិ.អគ្គិភ័យ ចំនួន ប្រេីប្រាស់ទឹកអស់ ៣៨ រថយន្ត ស្មើរនឹង ១៥២ម៉ែត្រគូប
👉រថយន្តជំនួយអន្តរាគមន៍រថយន្តក្រសួងមហាផ្ទៃ ចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០២រថយន្ត ស្មើរនឹង ០៨ម៉ែត្រគូប
👉រថយន្តទីក្រុងកោះពេជ្រចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣រថយន្ត ស្មើរនឹង ១២ម៉ែត្រគូប
👉រថយន្តក្រុមហ៊ុនOCICទីក្រុងជ្រោយចង្វារ ចំនួន ០៨គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៨រថយន្ត ស្មើរនឹង ៣២ម៉ែត្រគូប
👉រថយន្តទីក្រុងអូឡាំព្យា ចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០២ឡាន ស្មើរនឹង ០៨ម៉ែត្រគូប
👉រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ០១គ្រឿង ប្រើបាស់ទឹកអស់ចំនួន ០១ឡាន ស្មើរនឹង ០៤ម៉ែត្រគូប
ពន្លត់ចប់ នៅម៉ោង១០ និង ៣០នាទី ថ្ងៃខែឆ្នាំដដែល។ ដោយសហការី
0 Comments