យុវជនម្នាក់បានភ្លេចខ្លួន ច្រឡំយកដៃកាយទឹកកកចេញពីម៉ាស៊ីន បានបណ្ដាលឲ្យជ្រុលដៃចូលទៅ និងម៉ាស៊ីនកិនទឹកកកបណ្ដាលឱ្យរងរបួសធ្ងន់

Ticker

8/recent/ticker-posts

Ad Code

យុវជនម្នាក់បានភ្លេចខ្លួន ច្រឡំយកដៃកាយទឹកកកចេញពីម៉ាស៊ីន បានបណ្ដាលឲ្យជ្រុលដៃចូលទៅ និងម៉ាស៊ីនកិនទឹកកកបណ្ដាលឱ្យរងរបួសធ្ងន់

 យុវជនម្នាក់បានភ្លេចខ្លួន ច្រឡំយកដៃកាយទឹកកកចេញពីម៉ាស៊ីន បានបណ្ដាលឲ្យជ្រុលដៃចូលទៅ និងម៉ាស៊ីនកិនទឹកកកបណ្ដាលឱ្យរងរបួសធ្ងន់



(ស្ទឹងត្រែង ) នៅព្រឹកថ្ងៃទីទី 1 ខែមេសាឆ្នាំ 2022 វេលាម៉ោង 11. 30 នាទីព្រឹក យុវជនម្នាក់ រស់នៅភូមិក្របីជ្រុំ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ។ បានកិនទឹកកកក្លាស្សេត្រីបណ្ដាលឲ្យគៀបទៅនឹងម៉ាស៊ីនទឹកកក គណៈពេលយុវជនម្នាក់បានភ្លេចខ្លួន ច្រឡំយកដៃកាយទឹកកកចេញពីម៉ាស៊ីន បានបណ្ដាលឲ្យជ្រុលដៃចូលទៅ និងម៉ាស៊ីនកិនទឹកកកបណ្ដាលឱ្យរងរបួសធ្ងន់ត្រង់ដៃ ខណៈពេលនោះបងប្អូនរបស់ជនរងគ្រោះបានបញ្ជូនមកមន្ទីរពេទ្យ នៅមណ្ឌលសុខភាពស្រុកកូនមុំ ខេត្តរតនគិរី ។ ពេលដែលមកដល់មន្ទីរពេទ្យមណ្ឌលសុខភាពស្រុកកូនមុំ លោកគ្រូពេទ្យបានប្រញាប់ប្រញាល់ជួយសង្គ្រោះយុវជននោះភ្លាមៗ បងប្អូនខាងជនរងគ្រោះបានសប្បាយចិត្តជាខ្លាំងដែលមានលោកគ្រូពេទ្យផ្ដល់សេវាកម្មល្អ នឹងខិតខំជួយសង្គ្រោះទាំងកម្លាំងកាយនិងកម្លាំងចិត្ត ដើម្បីជួយសង្គ្រោះយុវជនម្នាក់នោះ សារព័ត៌មានយើងខ្ញុំសប្បាយចិត្តជាខ្លាំងដែលមាន លោកគ្រូ អ្នកគ្រូ ជួយសង្គ្រោះយ៉ាងសស្រាក់សស្រាំ ជាចុងក្រោយសូមបងប្អូនប្រិយមិត្តទាំងអស់



 ជួយឡាចជួយស៊ែរ និងលើកទឹកចិត្តដល់ លោកគ្រូអ្នកគ្រូ នៅមន្ទីរពេទ្យ ស្រុកកូនមុំផង សូមអរគុណ ៕ ដោយ(គឹមដែន)រាយការណ៍ចេញពីខេត្តស្ទឹងត្រែង

Reactions

Post a Comment

0 Comments

Button

Ad Code