តើអជ្ញាធរពាក់ព័ន្ធ ឬក៍មន្ត្រីជំនាញរដ្ឋបាលព្រៃឈើឃុំស្រែសំបូពិតជាមិនអាចបង្ក្រាបសិប្បកម្មកែឆ្នៃឈើខុសច្បាប់របស់លោកគួក នោះឬយ៉ាងណា!
ស្ទឹងត្រែង÷ ជាក់ស្តែងកាលពីថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនិងថ្ងៃទី ០៤ ខែ កុម្ភះ ឆ្នាំ២០២២នោះ អង្គភាពយើងបានធ្វើការផ្សព្វផ្សាយពី សិប្បកម្មកែឆ្នៃអត់ច្បាប់ 3 កន្លែង ប្រភេទឈេីធ្នង់ លេខ 1 មួយកន្លែង ប៉ុន្តែមកដល់ថ្ងៃពុធ ទី១៦ ខែកុម្ភះ ឆ្នាំ២០២២នេះសិប្បកម្មអត់ច្បាប់ទាំងនេះនៅតែបន្តធ្វេីសកម្មភាពបានយ៉ាងរលូន ដោយគ្មានមន្រ្តីជំនាញណាមួយហ៊ានបង្ក្រាបនោះទេ ករណីដែលឈ្មួញតែងតែលាក់លៀមធ្វើសិប្បកម្មនេះច្រើនតែកើតមាន នៅត្រង់ចំណុច ភូមិកញ្ចាញ់ទឹក ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេតស្ទឹងត្រែង
បេីតាមការលេីកឡេីងពីប្រជាពលរដ្ឋបានអោយដឹងថា សិប្បកម្មរបស់ លោក គួគ មួយនេះបានបើកដំណើរការជាយូរឆ្នាំណាស់មកហេីយ តែដោយឡែកហាក់បីដូចជាចេះបំបាំងកាយចឹង បានជាគ្មានមន្រ្តីជំនាញណាមួយដឹង ឬហ៊ានចុះបង្រ្កាបនោះទេ រឺមួយក៏ត្រូវអាថ័ណ្ឌ ឬក៍ថ្នាំសន្តំរបស់ លោក គួគ អស់ហេីយបានជាមិនហ៊ានបង្ក្រាប។
ប្រជាពលរដ្ឋក្នុងស្រុកកសៀមប៉ាង បានកំពង់រងចាំមើលថាតើចំណាត់ការណ៍របស់អជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធរដ្ឋបាលព្រៃឈើនិងត្រូវធ្វើបែបណាចំពោះសិប្បកម្មកែឆ្នៃខុសច្បាប់ទាំងនេះ៕ ដោយ គឹម ដែន រាយការណ៍ពីខេតស្ទឹងត្រែង
0 Comments