ទីតាំងសង្វៀនជល់មាន់ និងអាប៉ោង នៅស្រុកថាឡាបរិវ៉ាត់ ខេត្តសឹ្ទងត្រែង សមត្ថកិច្ចពាក់ព័ន្ធ នៅមិនទាន់ឃើញបង្រ្កាប

Ticker

8/recent/ticker-posts

Ad Code

ទីតាំងសង្វៀនជល់មាន់ និងអាប៉ោង នៅស្រុកថាឡាបរិវ៉ាត់ ខេត្តសឹ្ទងត្រែង សមត្ថកិច្ចពាក់ព័ន្ធ នៅមិនទាន់ឃើញបង្រ្កាប

 ទីតាំងសង្វៀនជល់មាន់ និងអាប៉ោង នៅស្រុកថាឡាបរិវ៉ាត់ ខេត្តសឹ្ទងត្រែង សមត្ថកិច្ចពាក់ព័ន្ធ នៅមិនទាន់ឃើញបង្រ្កាប



(ខេត្តសឹ្ទងត្រែង, ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២)៖ទីតាំងក្រុមញៀនល្បែង ជល់មាន់ និងអាប៉ោង នៅចំណុចវាលខ្សាច់មួយកន្លែង ស្ថិតនៅភូមិ មន ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តសឹ្ទងត្រែង រហូតមកដល់ពេល នេះ អាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចដែលនៅទីនេះ នៅមិនទាន់មាន ចំណាត់ ការឬចាប់បង្រ្កាបក្រុមញៀនល្បែងទាំងនោះនៅឡើយ ។

ប្រជាពលរដ្ឋដែលរស់នៅភូមិ-ឃុំនេះ បានឱ្យដឹងថា អ្នកដែលប ង្កើតបនល្បែងស៊ីសងនេះ ឱ្យតែមកដល់ខែប្រមូលផលដំណាំកសិកម្មម្ដងៗ តែង តែមានវត្តមានក្រុមញៀនល្បែ ងស៊ីសងនេះ ដើរចល័តពីភូមិមួយទៅភូមិ មួយ ដើម្បីបង្កើតជាវង់លេងល្បែងបោកបញ្ឆោតអ្នកភូមិអ្នកស្រុក មួយចំនួន ដែលមិនដឹងអី ។

ប្រជាពលរដ្ឋដដែល បានបញ្ជាក់ថា ក្រុមញៀនល្បែងទាំងនោះ ភាគច្រើន មកពីតាមបណ្តាខេត្តនានា។ ឱ្យតែមកដល់រដូវប្រមូលផលដំណាំផ្សេងៗ ជានិច្ចជាកាលតែងតែមានការបង្កើតបនល្បែ ងស៊ីសង ជាពិសេសនៅពេលមានបុណ្យទានជាដើម។ 

ដូច្នេះហើ យទើបពួកគាត់សំណូមពរដល់លោកអភិបាលខេត្ត និងលោក ស្នងការខេត្ត ព្រមទាំងមេបញ្ជាការអាវុធហត្ថខេត្ត មេ ត្តាជួយទប់ ស្កាត់ ក្រុមញៀនល្បែងទាំងនោះផង ដើម្បីសុវត្ថិភាពភូមិឃុំ ។





លោក សែម ស៊ីថា អធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់ បានប្រាប់ភ្នាក់ងារគេហទំព័រកោះនរាហ៍ តាមទូរស័ព្ទថា នៅរសៀលថ្ងៃទី០១ ខែមេសានេះថា  ករណីទីតាំងជល់មាន់ និងអាប៉ោងនេះ ចាំឆ្លងយោបលទៅលោកស្នងការខេត្ត ហើយនិងលោកព្រះរាជ អាជ្ញាអមសាលាដំបូងខេត្ត ជាមុនសិន។ ដល់មានបញ្ហារឿងអីកើ តឡើងអត់មានអ្នកទទួលការខុសត្រូវទេ ។





លោក អធិការនគរបាលស្រុកថាឡាបរិវ៉ាត់បាន បញ្ជាក់ថា កន្លង មកធ្លាប់ចាប់បង្រ្កាបម្តងម្កាលដែរ តែក្រុមញៀនល្បែងទាំងនេះនៅតែប្រព្រឹត្ត នៅតែមិនរៀងចាល។ បើទោះបីយ៉ាងណានេះក្តី លោកនិងចាត់ចែងកម្លាំងមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលនៅតាមមូលដ្ឋានឱ្យចុះបង្រ្កាប ជាក់ស្តែងត្រង់ទៅ ទាន់មិនទាន់យ៉ាង ណានោះ យើងនៅមិនទាន់ដឹងទេ។ ព្រោះក្រុមញៀនល្បែងមានគ្នាវាចាំមើលផ្លូវ គឺពិបាកចាប់ពួកវាណាស់៕ ដោយ៖គឹមដែន)រាយការណ៍ចេញពីខេត្តស្ទឹងត្រែង

Reactions

Post a Comment

0 Comments

Button

Ad Code