សមត្ថកិច្ចឃុំវិហារសួគ៍ បានធ្វើការកោះហៅលោកគ្រូតឿ ដើម្បីធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ប្រឌិតរឿងឆ្គួតលីលាបែបនេះបន្តទៀត!
កណ្តាល÷ លោកវរសេនីយ៍ឯក ម៉ែន សុខឃឿន អធិការនគរបាលស្រុកខ្សាច់កណ្ដាល បានអោយដឹងថា ដោយទទួលបានបទបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្ដាល នៅថ្ងៃទី ០៥ ខែ មេសា ឆ្នាំ២០២២ វេលាម៉ោង ៨:៣០នាទី ព្រឹក កម្លាំងនគរបាលផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារសួគ៌
បានកោះហៅក្រុមសម្ដែង តាម គណនីហ្វេសប៊ុក ឈ្មោះ គ្រូតឿ ដែលបង្ហោះវីដេអូរឿងស៉ីអាចម៍គោ មកធ្វើការសាកសួរ ក្នុងនោះមានឈ្មោះ ដូចខាងក្រោម ៖
១- ឈ្មោះ ជឹម សុភ័ក្រ ហៅ គ្រូតឿ ភេទ ប្រុស អាយុ ២៩ ឆ្នាំ (ជាអ្នកសម្ដែង)
២- ឈ្មោះ ផូយ រាជជាធាន ភេទ ប្រុស អាយុ ២៥ឆ្នាំ (ជាអ្នកថត)
៣- ឈ្មោះ ឆន ថូយ ភេទ ប្រុស អាយុ ៥៤ ឆ្នាំ (អ្នកដឹកនាំសម្ដែង)
៤- ឈ្មោះ ធុម ឈុនណាត ហៅ ជ្រូក ភេទ ប្រុស អាយុ ១៩ ឆ្នាំ (អ្នកសម្ដែង)
៥- ឈ្មោះ រិទ្ធ ស្រាប់ ហៅ ស្រួច អាយុ ២៧ ឆ្នាំ (អ្នកសម្ដែង)
៦- ឈ្មោះ អួយ សំអេន ហៅ និត អាយុ ២៨ ឆ្នាំ ( សម្ដែង) ។
បន្ទាប់ពីសាកសួររួច សមត្ថកិច្ចបានអប់រំ និងអោយធ្វើកិច្ចសន្យាបញ្ឈប់ការសំដែងដែលមិនសមរម្យលេីបណ្ដាញសង្គមតទៅទៀត ។ ការកោះហៅក្រុមគ្រូតឿមកអប់រំនេះ ធ្វើអោយបងប្អូនជាច្រើនគាំទ្រ តែទន្ទឹមនឹងនោះក៏មានបងប្អូនខ្លះទៀតថា ការកោះហៅនេះមិនតម្លាភាព ដោយសារតែទង្វើរបស់ក្រុមបារមីនាគចូលរូបមិនមានការកោះហៅ ។
សូមបញ្ជាក់ថា ការថតសំដែងរបស់គ្រូតឿ ដែលស៉ីអាចម៍គោ បង្ករការរិះគន់ខ្លាំងលេីបណ្ដាញសង្គម ហ្វេសប៊ុក ។ ថ្វីត្បិតតែទង្វើនោះមិនខុសច្បាប់មែន តែបេីនិយាយអំពីសិលធម៌គឺអសីលធម៌ពេក ។ ជាពិសេសប្រទេសជិតខាងអាចមេីលមកប្រទេសកម្ពុជាថាខ្វះអីហូបរហូតពលរដ្ឋខ្លះស៉ីអាចម៍គោ៕ផាន់ ណា រាយការណ៌ព័ត៌មាន
0 Comments