ជនល្មើសបន្តប្រើគ្រឿងចក្រទន្រ្ទានព្រៃរបស់រដ្ឋរាប់ហិកតា នៅ ក្នុងភូមិសាស្រ្តនៃខេត្តសឹ្ទងត្រែង !
(ខេត្តសឹ្ទងត្រែង,នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២)៖គ្រឿងចក្របីបួនគ្រឿងកិនបំផ្លាញព្រៃឈើដែនជម្រកសត្វព្រៃដ៏សំខាន់ៗ អ ស់រាប់សិបហិកតា ត្រង់ចំណុចព្រៃឡឹក និងព្រៃត្បាល់ ស្ថិតនៅភូ មិវាលពោធិ៍ ឃុំអន្លង់ភេ ហើយនិងចំណុចអូរទឹកចេញ ស្ថិតនៅក្មុងភូមិអន្លង់ក្រមួន ឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តសឹ្ទងត្រែង រហូតមកដល់ពេលនេះអាជ្ញាធរពាក់ព័ន្ធ សំងំស្ងៀមស្ងាត់នៅឡើយ ។
ប្រភពព័ត៌មានបានឱ្យដឹងថា ប៉ុន្មានឆ្នាំមុនធ្លាប់ឃើញសមត្ថកិច្ចពាក់ព័ន្ធ ចាប់បង្រ្កាបម្តងម្កាលដែរ ក៏ប៉ុន្តែរយ:ពេលប៉ុន្មានឆ្នាំចុង ក្រោយនេះ ហាក់បីដូចជាស្ងប់ស្ងាត់ ឯគ្រឿងចក្រនៅតែទន្រ្ទានព្រៃយកដីរបស់រដ្ឋ ពីមួយឆ្នាំទៅមួយឆ្នាំ អស់រាប់សិបហិកតា គេសង្កេតឃើញថា គ្រឿងចក្រឈូសឆាយព្រៃយកដីរបស់រដ្ឋមាន ការកើនឡើងជាលំដាប់ នៅក្នុងភូមិសាស្រ្តស្រុកថាឡាបរិវ៉ាត់ ដោយសារមានឈើក្រាក់នៅពីក្រោយខ្មង ទើបមន្រ្តីពាក់ព័ន្ធមិនហ៊ានបង្រ្កាប ។
ប្រភពព័ត៌មានដដែល បានបញ្ជាក់ថា គ្រឿងចក្រថ្មីៗសេរីទំនើបដែលទន្រ្ទានព្រៃយកដីរបស់រដ្ឋនេះ ក្នុងនោះមានមួយចំនួនមិន មែនជាម្ចាស់គ្រឿងចក្រផ្ទាល់ខ្លួននោះទេ។ គ្រឿងចក្រទាំងអស់នោះ ពួកគាត់ជួលបន្ត យកមកស៊ីឈ្នួលឈូសឆាយយកកម្រៃពីម្ចាស់ដី ក្នុងមួយហិកតា តម្លៃ៥០០ដុល្លា ទៅ៦០០ដុល្លា ទៅតា មប្រភេទដីមា នព្រៃឈើក្រាស់ ឬប្រភេទដីព្រៃរិចរឹល ។
សូមបញ្ជាក់ថា កន្លងមកធ្លាប់ឃើញខាងអាជ្ញាធរ និងសមត្ថកិច្ចចាប់ឃាត់បាន២គ្រឿងម្តងហើយ បានយកមករក្សាទុកនៅក្នុងវត្ត ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ តែមិនបានបញ្ជូនមកខេត្តសឹ្ទ ងត្រែងទេ ស្ងាត់ៗក៏ចូលវ៉ៃព្រៃរបស់រដ្ឋវិញដដែល មិនដឹងជាមានអាថ៌កំបាំងអីនៅពីក្រោយខ្នងនោះទេ ។
លោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្តសឹ្ទងត្រែង និងលោក វ៉ា សុខា នាយផ្នែករដ្ឋបាលព្រៃឈើ ស្រុកថាឡាបរិវ៉ាត់ ខេត្តសឹ្ទងត្រែង បានប្រាប់ភ្នាក់ងារ គេហទំព័រកោះនរាហ៍ញូស៍ តាមទូរ ស័ព្ទនៅរសៀលថ្ងៃទី៦ ខែមេសានេះថា បញ្ហារឿងគ្រឿងចក្រកិនបំផ្លាញព្រៃឈើរបស់រដ្ឋនេះ លោកបានចាត់តាំងឱ្យមន្រ្តីរបស់លោកចុះទៅពិនិត្យមើលហើយ រួចចាំផ្តល់ជាព័ត៌មានឱ្យតាមក្រោយវិញ ៕ ដោយ៖ គឹមដែន រាយការណ៍ចេញពីខេត្តស្ទឹងត្រែង)
0 Comments