ចូលទៅរកសេវាម៉ាស្សាកោសជប់ បាត់លុយអស់ចំនួន១៤០០ដុល្លារ
ខេត្តកំពង់ស្ពឺ៖ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២២ ស្ថិតក្នុងភូមិត្រពាំងខ្យង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
បញ្ជាក់ពីមន្ត្រីនគរបាលឱ្យដឹងថា.
បរុសម៉ាស្សារួចក៏ចេញមកវិញក៏ដឹងខ្លួនបាត់លុយអស់ចំនួន១៤០០ដុល្លារក៏ត្រឡប់ បានដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចដើម្បីស្រាវជ្រាវតែម្តង។ សមត្ថកិច្ចចុះទៅហៅជនសង្ស័យ ០២នាក់ជានារីបម្រើសេវាម៉ាស្សាដើម្បីធ្វើការសាកសួរនៅស្នងការខេត្តកំពង់ស្ពឺ។
ជនសង្ស័យទាំង០២នាក់ ទី១-ឈ្មោះ កន ដាលីន នារីម៉ាស្សា
ទី២-ឈ្មោះ ស្រឿង ម៉េន ភេទស្រី ជាម្ចាស់ហាងម៉ាស្សា។
ត្រូវបានសមត្ថកិច្ចសាកសួរនារីម៉ាស្សាទាំង២នាក់ បានសារភាពថា ខ្លួនពិតជាបានរួមគំនិតគ្នាក្នុងបន្លំលួចយកលុយនៅក្នុងកាបូបដៃរបស់ជនរងគ្រោះបានចំនួន១៤០០ដុល្លាប្រាកដមែន ។
សមត្ថកិច្ចបានប្រគល់ប្រាក់ចំនួន១៤០០ដុល្លារ ដែលដកហូតពីជនសង្ស័យបានប្រគល់ជូនជនរងគ្រោះវិញ។
បច្ចុប្បន្ន.នៅថ្ងៃទី២៧ខែឧសភាឆ្នាំ២០២២
ជនសង្ស័យទាំងពីរដែលបានបន្លំយកលុយរបស់ភ្ញៀវត្រូវបានសមត្ថកិច្ចសាកសួររួចរាល់ក៏បញ្ជូនទៅស្នងការខេត្តកំពង់ស្ពឺចាត់ការតាមនីតិវិធីច្បាប់។ដោយក្រុមការងារកោះនរាហ៍ញូស៍
0 Comments