ក្រុមឈ្មួញកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋ យកធ្វើជាកម្មសិទ្ធិនិងជួញដូរយ៉ាងអនាធិបតេយ្យ ហេតុអ្វីមន្ត្រីជំនាញស្រុកសៀមប៉ាងមិនអាចទប់ស្កាត់ និងចុះបង្ក្រាបបានដោយសារ .....មូលហេតុអ្វី......?
ខេត្តស្ទឹងត្រែង: តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានអ្នកសារព័ត៌មានយេីងដឹងថា: នៅត្រង់ចំណុចភូមិដនឡូង ឃុំសេកុង ស្រុកសៀមប៉ាង ដោយមានប្រជាពលរដ្ឋជាច្រើនគ្រួសារ និងក្រុមមេឈ្មួញជួញដូរដីធំៗដែលបាន បំផុសឲ្យពលរដ្ឋចូលកាប់ផ្តួលរំលំ ទន្ទ្រានយកដីព្រៃរបស់រដ្ឋយ៉ាងអនាធិបតេយ្យ ធ្វើជាកម្មសិទ្ធិ ដោយមិនខ្លាចញញើតអាជ្ញាធរ សមត្ថកិច្ច ឬមន្ត្រីជំនាញនោះ ត្រូវបានពលរដ្ឋសង្ស័យថាអាចត្រូវថ្នាំសណ្តំ ឬបានផលប្រយោជន៍ពីក្រុមឈ្មួញអស់ហើយ ទើបសម្ងំ ធ្វើពុតជាដេកលង់លក់ សុខស្រួលបែបនេះ។
តាមប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ជូនក្រុមអ្នកសារព័ត៌មានយើងអោយដឹងទៀតថា ក្រុមឈ្មួញនិងប្រជាពលរដ្ឋមួយចំនួនបាន កាប់ទន្ទ្រានដីព្រៃរបស់រដ្ឋយ៉ាងអនាធិបតេយ្យដោយគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចណាមួយចុះបង្ក្រាបទេ ដោយពួកក្រុមបទល្មើសទាំងនោះ បានសហការគ្នាជាប្រព័ន្ធ អ្នកខ្លះចាប់យកដីលក់និងជួញដូរ អ្នកខ្លះទៀត យកធ្វើជាកម្មសិទ្ធិរបស់ខ្លួនដោយមិនក្រែងនឹងញញឹមច្បាប់បន្តិចសោះឡើយ គេសង្ស័យថាលោកអភិបាលស្រុកសៀមប៉ាងនិងសមត្ថកិច្ចមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ប្រហែលជា បន្លំយកកន្ទេលធំបន្លំដេក ព្រៃឈើមិនជួយការពារបែរជាជួយបំផ្លិចបំផ្លាញធនធានធម្មជាតិអស់គ្មានសល់អ្វី
ប្រជាពលរដ្ឋជនជាតិដើមភាគតិចខ្លះគាត់សំណូមពរទៅដល់ថ្នាក់ដឹកនាំដើម្បីឲ្យជួយទប់ស្កាត់ក្រុមឈ្មួញមួយចំនួនបូករួមនឹងប្រជាពលរដ្ឋខ្លះដែលខិលខូចលួចកាប់ឆ្ការទន្ទ្រានដីព្រៃរបស់រដ្ឋយ៉ាងអនាធិបតេយ្យយកធ្វើជាកម្មសិទ្ធិ
គួរណាស់មន្ត្រីជំនាញមានសមត្ថកិច្ចធ្វើការអនុវត្តិ៍អនុសាសន៍ដ៍ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេបតីតេជោ ហ៊ុន សែន ដែលលោកខិតខំប្រឹងប្រែងថែរក្សាសម្បត្ត៍បតិកភ័ណ្ឌជាតិយើង ។គឹម ដែន រាយការណ៍ចេញពីខេត្តស្ទឹងត្រែង
0 Comments