រដ្ឋបាលក្រុងស្វាយរៀង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធិផលការងារប្រចាំខែឧសភា ឆ្នាំ២០២២ និងទិសដៅអនុវត្តបន្តរបស់រដ្ឋបាលក្រុងស្វាយរៀង
ថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២
ស្វាយរៀង÷រដ្ឋបាលក្រុងស្វាយរៀង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធិផលការងារប្រចាំខែឧសភា ឆ្នាំ២០២២ និងទិសដៅអនុវត្តបន្តរបស់រដ្ឋបាលក្រុងស្វាយរៀង ក្រោមអធិបតីភាពលោក ណុប ចំរេីន អភិបាល នៃគណៈអភិបាលក្រុងស្វាយរៀង និងមានការអញ្ជេីញចូលរួមពីលោក លោកស្រីអភិបាលរងក្រុង លោកនាយក នាយករងរដ្ឋបាលសាលាក្រុង កងកម្លាំងទាំង៣ចំណុះរដ្ឋបាលក្រុង លោក លោកស្រីប្រធានការិយាល័យអង្គភាព ទាំង ១៣ចំណុះសាលាក្រុង លោក លោកស្រីចៅសង្កាត់ ប៉ុស្តិ៍រដ្ឋបាលសង្កាត់ និងស្មៀនសង្កាត់ ទាំង៧ក្នុងក្រុង។
ថ្លែងក្នុងឱកាសនោះដែរ លោកអភិបាលក្រុង បានមានប្រសាសន៍ កោតសរសេីរដល់មន្ត្រីរាជការ អង្គភាពចំណុះសាលាក្រុងទាំងអស់ ដែលបានខិតខំបំពេញការងារតាមតួនាទីភារកិច្ចប្រកបដោយស្មាតីទទួលខុសត្រូវខ្ពស់។ លោក បានបន្ថែមថា ការិយាល័យច្រកចេញចូលតែមួយសាលាក្រុង សាលាសង្កាត់ និងប៉ុស្តិ៍រដ្ឋបាលសង្កាត់ ត្រូវបន្តបង្កេីនការយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋដោយតម្លាភាព ត្រឹមត្រូវ និងឆាប់រហ័សទាន់ពេលវេលា។
លោកអភិបាលក្រុង បានដាក់ចេញ នូវផែនការអនុវត្តន៍បន្ត ចំនួន ៥ ចំណុចដូចខាងក្រោម÷
១.ពង្រឹងយន្តការគ្រប់គ្រងសំណង់អនាធិបតេយ្យគ្មានច្បាប់អនុញ្ញាត និងរៀបចំសណ្តាប់ធ្នាប់សាធារណៈពិសេសនៅមុខមន្ទីរពេទ្យ និងជុំវិញផ្សារវាលយន្ត។
២.ក្រុមការងាររដ្ឋបាលក្រុង និងសង្កាត់ ត្រូវពង្រឹងយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
៣.បន្តយកចិត្តទុកដាក់ខ្ពស់លើការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
៤.ពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។
៥.បន្តផ្សព្វផ្សាយវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។កុសល រាយការណ៍ចេញពីខេត្តស្ទឹងត្រែង
0 Comments