បុរសអ្នកបង់សំណាញ់ម្នាក់បានរអិលជើង ធ្លាក់ទឹកបាត់ខ្លួននៅ ទំនប់បារាំងត្រូវបានរកឃើញសពចម្ងាយជិត2គីឡូម៉ែត្រ ពីទំនប់បារាំង

Ticker

8/recent/ticker-posts

Ad Code

បុរសអ្នកបង់សំណាញ់ម្នាក់បានរអិលជើង ធ្លាក់ទឹកបាត់ខ្លួននៅ ទំនប់បារាំងត្រូវបានរកឃើញសពចម្ងាយជិត2គីឡូម៉ែត្រ ពីទំនប់បារាំង

ករណីបុរសអ្នកបង់សំណាញ់ម្នាក់បានរអិលជើង ធ្លាក់ទឹកបាត់ខ្លួននៅ ទំនប់បារាំងក្នុងភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងត្រូវបានរកឃើញសពជនរងគ្រោះបានអណ្ដែតទឹកនៅភូមិចុងកោះហួសចំណតសាឡាងដរ កំពង់ឆ្នាំង ទៅ កំពង់លែង ដែលមានចម្ងាយជិត២ គីឡូម៉ែត្រពីទំនប់បារាំង 



ក្រុមការងារសមត្ថកិច្ច និងអាជ្ញាធរក្រុងក្នុងខេត្តកំពង់ឆ្នាំងបានដឹកនាំកម្លាំងមុជរាវរកសពបុរសរអិលជើងធ្លាក់ចូលចរន្តទឹកហូរកួចទំនប់បារាំងស្លាប់ ពេញមួយថ្ងៃ ចុងក្រោយនៅម៉ោងជាង៤ល្ងាច សពបានអណ្តែតនៅភូមិចុងកោះចម្ងាយជិត២គីឡូ ម៉ែត្រពីកន្លែ ងកើតហេតុ





កំពង់ឆ្នាំងៈ បន្ទាប់ពីមានករណីបុរសអ្នកបង់សំណាញ់ម្នាក់បានរអិលជើង ធ្លាក់ទឹកបាត់ខ្លួននៅ ទំនប់បារាំងក្នុងភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង កាលពីយប់ថ្ងៃទី១៨ ខែកក្កដាមក  នៅព្រឹកថ្ងៃទី១៩ ខែក ក្កដានេះ អនុវត្តតាមការណែនាំរបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធាន
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ ឆ្នាំង  ក្រុមការងារចម្រុះរួមមានឯកឧត្តម អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត , ឯកឧត្តម អម សុភា អភិបាលរងខេត្ត , ឯកឧត្តម ម៉ម ឈឿម ប្រធានមន្ទីរព័ត៌មានខេត្ត , លោកអភិបាល និង លោកអភិបាលរងក្រុងកំពង់ឆ្នាំង បានដឹកនាំក្រុមការ ងារចម្រុះ ជួលប្រជាពលរដ្ឋខ្មែរនិងជនជាតិវៀតណាម ដែលមានជំនាញខាងមុជទឹក ចុះមុជរាវរកសពជនរងគ្រោះ ដែលបានរអិលជើងធ្លាក់ទឹកនៅចំណុចមុខទឹកហូរកួចខ្លាំងទំនប់បារាំងកន្លែងកើត ហេតុខាងលើ ។






ប្រភពព័ត៌មានពីក្រុមការងារបានឱ្យដឹងថា ការចុះមុជទឹកគឺប្រើម៉ាស៊ីនខ្យល់មុជរាវរក ដោយបានដំណើរ ការតាំង ពីម៉ោងប្រមាណ ៧ព្រឹក រហូតដល់ម៉ោង ៤ ល្ងាច ក្នុងនោះកាណូតរបស់អ្នកមុជទឹក២ គ្រឿង បានក្រឡាប់លិច នៅពេលធ្វើសកម្មភាព ក្នុងចរន្តទឹកហូរកួចខ្លាំង  ប៉ុន្តែអ្នកជំនាញទាំងនោះសុទ្ធតែចេះហែលទឹក ពុំមានគ្រោះថ្នាក់នោះឡើយ  ហើយក៏ពុំបានរាវរកឃើញសពជនរងគ្រោះឡើយ ។ រហូតដល់ម៉ោង ១៦ និង ៤០ នាទីល្ងាច ទើបសាឡាងដរទទឹងបានប្រទះឃើញសពជនរងគ្រោះបានអណ្ដែតទឹកនៅភូមិចុងកោះហួសចំណតសាឡាងដរ កំពង់ឆ្នាំង ទៅ កំពង់លែង ដែលមានចម្ងាយជិត២ គីឡូម៉ែត្រពីទំនប់បារាំង កន្លែងកើត ហេតុ ។




ប្រភពពីក្រុមការងារបានឱ្យដឹងទៀតថាបុរសរងគ្រោះមាន ឈ្មោះ វង់ សាវ័ន្ត អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងភូមិចំការ តាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ មកបង់សំណាញ់នៅទំនប់បារាំង វេលាម៉ោងជាង ៨ យប់ ចៃដន្យក៏ជួបនឹងគ្រោះថ្នាក់រអិលជើងធ្លាក់ទឹកលង់ស្លាប់តែម្ដងបន្ទាប់ពីរកឃើញសពបុរសរងគ្រោះត្រូវបានក្រុមការងារចម្រុះ ប្រគល់ជូនក្រុមគ្រួសារទទួល យកទៅធ្វើបុណ្យទៀនតាមប្រពៃណីនៅក្នុងមូលដ្ឋាន៕

Reactions

Post a Comment

0 Comments

Button

Ad Code