ករណីគ្រោះថ្នាក់ចរាចណ៌បើកបរម៉ូតូដួលដោយខ្លួនឯងហើយត្រូវរថយន្តកិន!!
កំពង់ស្ពឺ÷ នៅថ្ងៃទី 10.07.2022 វេលាម៉ោង15.16នាទី នៅលើផ្លូវជាតិលេខ4 ចន្លោះគីឡូម៉ែត្រលេខ67-68 ត្រង់ចំណុចភូមិត្រពាំងអត់ទឹក ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច មានម៉ូតូ01គ្រឿង ម៉ាកហុងដាC125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ1K-0099 បើកបរដោយឈ្មោះ អ៉ឹម នក់ ភេទប្រុស អាយុ
46ឆ្នាំ នៅភូមិត្រពាំងកក់ ឃុំទួលសាលា ស្រុកបសេដ្ឋ អ្នករួមដំណើរក្មេងប្រុស01នាក់ មិនស្គាល់អត្តសញ្ញាណ(មិនពាក់មួកសុវត្ថិភាព)
បើកបរពីទិសខាងកើតទៅទិសខាងលិច ដល់ចំណុចខាងលើបានដួលដោយខ្លួនឯង ហើយមានរថយន្ត01គ្រឿង ម៉ាកHINO ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3F-6786 សណ្តោងស៉ឺមីរ៉ឺម៉ក់ពាក់ស្លាកលេខភ្នំពេញ4A-9363 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ដែលកំពុងបើកបរស្របទិសគ្នា កិនអ្នកបើកបរម៉ូតូ បណ្តាលឲ្យគ្រោះ
ថ្នាក់មនុស្ស និងខូចខាតសម្ភារៈដូចខាងក្រោម÷
-ស្លាប់01នាក់ប្រុស(អ៉ឹម នក់) សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
-របួសស្រាល01នាក់ប្រុស(អ្នករួមដំណើរ)
-ខូចខាតម៉ូតូ01គ្រឿងស្រាល
ក្រោយកើតហេតុរថយន្តខាងលើបានបើករត់ដល់គីឡូម៉ែត្រលេខ68-69 ភូមិគីរស្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ហើយអ្នកបើករថយន្តបានចុះរត់គេច។
ចំពោះវត្ថុតាងរថយន្ត និងម៉ូតូ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចរងចាំការដោះស្រាយតាមនិតិវិធីច្បាប់។រាយការណ៌ដោយក្រុមការងារប្រចាំខេត្តកំពង់ស្ពឺ
0 Comments