លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មា​ធិការអនុសាខា បានចុះជួបសំណេះសំណាលបងប្អូនប្រជាពលរដ្ឋដែលកំពុងជួបនៅជីវភាពខ្វះខាត ក្នុងមូលដ្ឋានសង្កាត់បឹងទំពន់ទី១ ចំនួន ៤០គ្រួសារ ទទួលអំណោយមនុស្សធម៍ពីអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ

Ticker

8/recent/ticker-posts

Ad Code

លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មា​ធិការអនុសាខា បានចុះជួបសំណេះសំណាលបងប្អូនប្រជាពលរដ្ឋដែលកំពុងជួបនៅជីវភាពខ្វះខាត ក្នុងមូលដ្ឋានសង្កាត់បឹងទំពន់ទី១ ចំនួន ៤០គ្រួសារ ទទួលអំណោយមនុស្សធម៍ពីអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ

លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មា​ធិការអនុសាខា បានចុះជួបសំណេះសំណាលបងប្អូនប្រជាពលរដ្ឋដែលកំពុងជួបនៅជីវភាពខ្វះខាត ក្នុងមូលដ្ឋានសង្កាត់បឹងទំពន់ទី១  ចំនួន ៤០គ្រួសារ ទទួលអំណោយមនុស្សធម៍ពីអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ ។



 នាព្រឹកថ្ងៃសៅរ៍ ៣រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី​១៦ ខែ កក្កដា ឆ្នាំ ២០២២នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា​ ខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មា​ធិការអនុសាខា​ បានចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាកបាទ​ក្រហម​កម្ពុជា ដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុនសែន​ ជាប្រធាន ជូនដល់ចាស់ជរាគ្មានទីពឹង  ជនពិការ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន *៤០គ្រួសារ​* ក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ 




👉 នាឱកាសនេះដែរ លោកប្រធានគណៈកម្មាធិការអនុសាខា​ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទ​ក្រហមកម្ពុជា រាជធានីភ្នំពេញ និងជាពិសេសពីសំណាក់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធានតែងតែបានគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែងដោយមិនប្រកាន់ពីនិន្នាការនយោបាយ​ ជាតិសាសន៍ សាសនាវណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល“ ។​ ​












ជាមួយគ្នានេះ លោកប្រធាន ក៏សូមឱ្យគ្រួសារទាំងអស់យកចិត្តទុកដាក់ថែរក្សាសុខភាពដោយប្រកាន់ភ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងសូមកុំធ្វេសប្រហែសពីជំងឺកូវីដ-១៩​ ដោយបន្តអនុវត្តវិធានការការពារខ្លួនជានិច្ច​គឺ ៣ការពារ​​ និង​ ៣​កុំ​ ។រាយការណ៌ដោយ សហការី គេហទំព័រកោះនរាហ៍ញូស៍

Reactions

Post a Comment

0 Comments

Button

Ad Code