គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តកុងតឺន័រមួយគ្រឿង ក្រឡាប់ដោយខ្លួនឯង នៅលើកំណាត់ផ្លូវជាតិលេ៤

Ticker

8/recent/ticker-posts

Ad Code

គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តកុងតឺន័រមួយគ្រឿង ក្រឡាប់ដោយខ្លួនឯង នៅលើកំណាត់ផ្លូវជាតិលេ៤

 គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តកុងតឺន័រមួយគ្រឿង ក្រឡាប់ដោយខ្លួនឯង នៅលើកំណាត់ផ្លូវជាតិលេ៤



កំពង់ស្ពឺ ៖ កាលពី ថ្ងៃទី០៧ ខែកក្តដា ឆ្នាំ២០២២នេះ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តកុងតឺន័រមួយគ្រឿង បានក្រឡាប់ដោយខ្លួនឯង នៅលើកំណាត់ផ្លូវជាតិលេ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៦៦-៦៧ ស្ថិតក្នុងភូមិត្រពាំងអត់ទឹក ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។






រថយន្តកុងតឺន័រ ០១គ្រឿង ម៉ាក FREIGHT LINER ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3D-1607 សណ្ដោងសឺមីរ៉ុម៉ក ពាក់ស្លាក ភ្នំពេញ 4A-0281 អ្នកបើកបរ (មិនស្គាល់អត្តសញ្ញាណ) បានបើកបរក្នុងទិសដៅពីទិសខាងលិចទៅទិសខាងកើត (ខេត្តព្រះសីហនុ ទៅរាជធានីភ្នំពេញ) លុះដល់ចំណុចខាងលើ បានរេចង្កូត បណ្ដាលឲ្យក្រឡាប់ដោយខ្លួនឯង។





មុនពេលក្រឡាប់ រថយន្ដកុងតឺន័រនេះ ប្រហែលជាអ្នកបើកបរងងុយដេក ដោយបើករថយន្ដ ម្ដងរេមកឆ្វេង ម្ដងរេមកស្ដាំ រួចក៏បានក្រឡាប់រថយន្តនិងទូកុងតឺន័រ នៅកណ្តាលផ្លូវតែម្តង បណ្តាលអោយរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។ ក្រោយកើតហេតុភ្លាមៗ តៃកុងរថយន្តកុងតឺន័រ បានបើកទ្វារចុះគេចខ្លួនបាត់ស្រមោល ។ សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកភ្នំស្រួច បានចុះធ្វើអន្តរាគមន៍ និងទំនាក់ទំនងរកមធ្យោបាយ ស្ទួចរថយន្ដខ្នាតធំ ចេញពីលើដងផ្លូវ ដើម្បីជួយសម្រួលចរាចរណ៍ កុំឲ្យកកស្ទះខ្លាំង នៅចំណុចកើតហេតុ ៕រាយការណ៌ដោយ អ៊ឹម សារិទ្ធ ចេញពីខេត្តកំពង់ស្ពឺ

Reactions

Post a Comment

0 Comments

Button

Ad Code