បង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅចំណុចចំការកៅស៊ូ ខាងលិចភូមិអណ្តូត ដោយបានធ្វើការឃាត់ខ្លួនមនុស្ស៤នាក់
ខេត្តត្បូងឃ្មុំ ៖ កាលពីរសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចនគរបាល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានចុះសហការជាមួយមូលដ្ឋានឃុំកណ្តោលជ្រុំ បង្ក្រាបល្បែងស៊ីសងខុសច្បាប់១ករណី នៅចំណុចចំការកៅស៊ូ ខាងលិចភូមិអណ្តូត ដោយបានធ្វើការឃាត់ខ្លួនមនុស្ស៤នាក់ ។
មនុស្ស៤នាក់ ដែលត្រូវឃាត់ខ្លួនរួមមាន ៖
១. ឈ្មោះ រី សុខរ៉ា ភេទប្រុស អាយុ៣១ ឆ្នាំរស់នៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
២. ឈ្មោះ អ៊ី យ៉ានី ភេទប្រុស អាយុ៥៨ ឆ្នាំ រស់នៅភូមិពន្លាក់ ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។
៣. ឈ្មោះ សៀម សេត ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិអណ្តោត ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
៤. ឈ្មោះ ស៊ុំ ជឿន ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ក្នុងនោះ សមត្ថកិច្ចដកហូតវត្ថុតាង រួមមាន ៖
-ហាន់តោអាប៉ោងចំនួន០១ផ្ទាំង
-តុចំនួន០១ កៅអីជ័រចំនួន០៨
-ស៊ុំក្រុងមាន់ចំនួន០៦
-ស្បែកជើងចំនួន០១គូរ
-មាន់ចំនួន០៣ក្បាល
-កន្ត្រកដាក់មាន់ចំនួន០៦
-ម៉ូតូចំនួន២៥គ្រឿង
-ជញ្ជីងថ្លឹងមាន់ចំនួន០១ ។
មនុស្សទាំង ៤នាក់ និងវត្ថុតាងទាំងអស់ សមត្ថកិច្ចបាននាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកណ្តោលជ្រុំ ដើម្បីបន្តនីតិវិធី ៕រាយការណ៌ដោយ អ៊ឹម សារិទ្ធ ចេញពីខេត្តត្បូងឃ្មុំ
0 Comments