ដេប៉ូស្តុបខ្សាច់ ដឹកជញ្ជូនហូរខ្សាច់ធ្លាក់រប៉ាត់រប៉ាយពេញផ្លូវបណ្តាលអោយប្រជាពលរដ្ធធ្វើដំណើរងគ្រោះថ្នាក់កន្លងមកនេះត្រូវបានបិទនិងរងចាំគោលការណ៌ជាថ្មី

Ticker

8/recent/ticker-posts

Ad Code

ដេប៉ូស្តុបខ្សាច់ ដឹកជញ្ជូនហូរខ្សាច់ធ្លាក់រប៉ាត់រប៉ាយពេញផ្លូវបណ្តាលអោយប្រជាពលរដ្ធធ្វើដំណើរងគ្រោះថ្នាក់កន្លងមកនេះត្រូវបានបិទនិងរងចាំគោលការណ៌ជាថ្មី



ក្រោយពីមានបញ្ហាបងប្អូនអ្នកសារព័ត៌មានបានចុះផ្សាយពីបញ្ហាគ្រោះថ្នាក់់ចរាចណ៍នៅលើកំណាត់ផ្លូវជាតិលេខ2ត្រង់ចំនុចដេប៉ូស្តុបខ្សាច់ ដឹកជញ្ជូនហូរខ្សាច់ធ្លាក់រប៉ាត់រប៉ាយពេញផ្លូវបណ្តាលអោយប្រជាពលរដ្ធធ្វើដំណើរងគ្រោះថ្នាក់កន្លងមកនេះ 





ស្រាប់តែនៅវេលាម៉ោង ៩ៈ០០ នាទីព្រឹក ថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ ឯកឩត្តម ស៊ុយ សេរិទ្ធ អភិបាលរង រាជធានីភ្នំពេញ លោក លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និង លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ នៅតាម ដេប៉ូស្តុក និង លក់ខ្សាច់ ក្នុងភូមិសាស្រ្តខណ្ឌមានជ័យ ក៍មានវត្តមានថ្នាក់ដឹកនាំចូលរួម





១. លោក ឡុង សុខុម នាយករងរាជធានីភ្នំពេញ ។

២. លោក ហ៊ាង សុមេធ អនុប្រធានមន្ទីររ៉ែ និង ថាមពល រាជធានីភ្នំពេញ ។

៣. លោក ប្រាំង សុផល នាយករដ្ឋបាល ខណ្ឌមានជ័យ ។

៤. លោក ឡាយ ជ ប្រធានការិ-សាធារណការ ខណ្ឌមានជ័យ ។

៥. លោក សន ណារ៉ាត់ ប្រធានការិ-សេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ ខណ្ឌមានជ័យ ។

៦. លោក ម៉ី កែវឧត្តម តំណាងអធិការខណ្ឌមានជ័យ ។

៧. លោក យូ ថៃ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ 

៨. លោក ឡេង ច័ន្ទភក្រ្តា ប្រធានសណ្តាប់ធ្នាប់ ខណ្ឌមានជ័យ ។

៩. លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម ។

១០. លោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ ។








ក្នុងការចុះត្រួតពិនិត្យដេប៉ូខ្សាច់ នេះដែរ ឯកឧត្តមក្រុមការងារបានពិនិត្យឃើញថា៖

១.អោយធ្វើការ ផ្អាកអាជីវកម្មស្តុក លក់ ខ្សាច់ នៅទីតាំងខាងលើ មិនអោយដឹកខ្សាច់ចាប់ពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ រងចាំគោលការណ៍ដឹកនាំថ្មី ។






២. ត្រូវអោយម្ចាស់ដេប៉ូជួសសជុលប្រព័ន្ធលូ នៅខាងមុខដេប៉ូឡើងវិញ និងធ្វើការកែលំអរជួសជុល ហេដ្ឋារចនា សម្ព័ន្ធតម្រាយផ្លូវដែលបានដឹកខូចខាតកន្លងមក ឯកឧត្តម ក្រុមការងារ បានបិត ចំនួន៤ ដេប៉ូ ដោយធ្វើការផ្អាកជាបណ្តោះអាសន្ន រងចាំសេចក្តីជូនដំណឹងពីរដ្ឋបាលរាជធានីភ្នំពេញ ។រាយការណ៌ដោយក្រុមការងារគេហទំព័រកោះនរាហ៍ញូស៍

Reactions

Post a Comment

0 Comments

Button

Ad Code