ក្រោមការចង្អុលបង្ហាញពីប្រមុខរាជរដ្ឋាភិបាលនិងជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កន្លងមក នៅថ្ងៃនេះលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងតំណាងក្រសួងកាងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចុះសំរបសំរួល និង បើកប្រាក់ឈ្នួលពលកម្មជូនកម្មករចំនួន ១៣១នាក់ ក្នុងការដ្ឋានសំណង់ធនាគារហត្ថា ស្ថិតនៅបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
👉 នៅវេលាម៉ោង ១៥:០០ នាទីរសៀល ថ្ងៃព្រហស្បតិ៍្ត ៦រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងតំណាងក្រសួងកាងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញបើកប្រាក់ខែជូនកម្មករសរុប ចំនួន ១៣១ នាក់ ដែលបានធ្វើការតវ៉ា់ទាមទារបើកប្រាក់ខែ សម្រាប់ខែកក្កដា របស់ក្រុមហ៊ុនសាងសង់ SBS ដែលម៉ៅការពីក្រុមហ៊ុន SMED ដែលមានទីតាំងស្ថិតនៅមហាវិថីសម្តេច ហ៊ុន សែន ភូមិ៧ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មិនបើកប្រាក់ខែជូនពួកគាត់ ។
👉 សូមបញ្ជាក់ផងដែរថាកាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ មានករណីកម្មករប្រមាណជា ៤៥ នាក់ បានធ្វើការតវ៉ា់ទាមទារបើកប្រាក់ខែ សម្រាប់ខែកក្កដា ពីក្រុមហ៊ុនសាងសង់ SBS ដែលម៉ៅការពីក្រុមហ៊ុន CMED មិនបានបើកប្រាក់ខែជូនពួកគាត់ សរុបចំនួន ១៣១ នាក់ សរុបទឹកប្រាក់ចំនួន ៥០,០០០ដុល្លារ (50,000$) ។
👉 បន្ទាប់មក លោកឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ និងតំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើការបើកប្រាក់ខែ សម្រាប់ខែកក្កដា ជូនកម្មករទាំង ១៣១ នាក់ ក្នុងនោះបើកបានជាក់ស្តែង ១២៥ នាក់ និង អវត្តមាន ០៦ នាក់ មិនទាន់បានបើកជាប់រវល់ទៅស្រុក ប៉ុន្តែក្រុមហ៊ុន បានរក្សាប្រាក់ឈ្នួលជួនពួកគាត់ ហើយនៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ក្រុមហ៊ុននឹងបន្តបើកប្រាក់ឈ្នួលជូនពួកគាត់ ចំនួន ១៥ថ្ងៃ សម្រាប់ ខែសីហា ឆ្នាំ២០២២ ។ បន្ទាប់ពីទទួលបានបើកប្រាក់ខែរួចមក កម្មករបានសំដែងនូវសេចក្តីត្រេកអរសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងក្រៃលែងដល់អាជ្ញាធរមូលដ្ឋាន និងមន្រ្តីពាក់ព័ន្ធ ដែលបានជួយអន្តរាគមន៍ជូនពួកគាត់ ព្រមទាំងបានប្រាក់ខែប្រកបដោយក្តីរីករាយបំផុត ។រាយការណ៍ដោយ ក្រុមការងារគេហទំព័រកោះនរាហ៍ញូស៍
0 Comments