ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ផ្លូវកៅស៊ូ DBST ប្រវែង ១០.៩០០ម៉ែត្រ ទទឹង ៧ម៉ែត្រ(ផ្លូវខេត្តលេខ៣៧៩អា) និងលូមុខកាត់១០០ ប្រវែងទទឹង ១២ម៉ែត្រ

Ticker

8/recent/ticker-posts

Ad Code

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ផ្លូវកៅស៊ូ DBST ប្រវែង ១០.៩០០ម៉ែត្រ ទទឹង ៧ម៉ែត្រ(ផ្លូវខេត្តលេខ៣៧៩អា) និងលូមុខកាត់១០០ ប្រវែងទទឹង ១២ម៉ែត្រ

 ស្ទឹងត្រែង÷ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ផ្លូវកៅស៊ូ DBST ប្រវែង ១០.៩០០ម៉ែត្រ ទទឹង ៧ម៉ែត្រ(ផ្លូវខេត្តលេខ៣៧៩អា) និងលូមុខកាត់១០០ ប្រវែងទទឹង ១២ម៉ែត្រ ចំនួន១០កន្លែង ដែលទើបតែបានស្ថាបនារួចថ្មីៗកន្លងទៅនេះនៅក្នុងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។



ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានធ្វើការសំណូមពរដល់ប្រជាពលរដ្ឋ ចូលរួមថែរក្សាការពារ រាល់សមិទ្ធិផលចាស់ថ្មី របស់រាជរដ្ឋាភិបាល ដើម្បីប្រើប្រាស់បានយូរអង្វែង។




 

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ក្រុមប្រឹក្សា គណៈអភិបាលស្រុកបុរីអូរស្វាយសែនជ័យ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រី ប្រធាន មន្ទីរអង្គភាពនានាក្នុងខេត្ត មន្រ្តីរាជការ និងសិស្សានុសិស្សជាច្រើនរូបទៀត។

ឯកឧត្តម ស្វាយ សំអ៊ាង មានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងឈ្លៀសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសមានសុខសន្តិភាព មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ហើយកំណាត់ផ្លូវដែល សម្ភោធដាក់ឲ្យប្រើប្រាស់នាពេលនេះគឺជាសមិទ្ធផលមួយថ្មីបន្ថែមទៀតដែលរាជរដ្ឋាភិបាលបានផ្តល់ជូនប្រជាពលរដ្ឋតាមរយៈរដ្ឋបាលខេត្តសម្រាប់ប្រើប្រាស់។

ទន្ទឹមនោះឯកឧត្តមអភិបាលខេត្តបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់សូមមេត្តានាំគ្នាចូលរួមថែរក្សាការពារ នូវរាល់សមិទ្ធិផលចាស់ថ្មីរបស់រាជរដ្ឋាភិបាល ដើម្បីប្រើប្រាស់បានយូរអង្វែង និងជាប្រយោជន៍ ដល់កូនចៅជំនាន់ក្រោយៗរបស់យើងទាំងអស់គ្នា៕រាយការណ៌ដោយក្រុមការងារគេហទំព័រកោះនរាហ៍



Reactions

Post a Comment

0 Comments

Button

Ad Code