លោក សែម បូរ៉ា សូមតែភាពយុត្តិធម៌ទេ រហូតពេលនេះលិខិតបានទៅដល់

Ticker

8/recent/ticker-posts

Ad Code

លោក សែម បូរ៉ា សូមតែភាពយុត្តិធម៌ទេ រហូតពេលនេះលិខិតបានទៅដល់

លោក សែម បូរ៉ា សូមតែភាពយុត្តិធម៌ទេ រហូតពេលនេះលិខិតបានទៅដល់ដៃឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ហើយ ។
ព័ត៌មានថ្មីៗ ពិត ជាក់ស្តែង 


 Tel: 017 714 181 / 069 666 511
បងប្អូនពេញចិត្តនិងជួយជាថវិការនៅការផ្សព្វផ្សាយតាមរយះ(017 71 41 81 / 069 666 511)
Thank You For Watching
ព្រឹកថ្ងៃទី២ មិនា ២០២៤ នេះ លោក សែម បូរ៉ា អគ្គនាយក ធីអិនអឹម ទូរទស្សន៍អនឡាញដំបូងគេនៅកម្ពុជា ធ្វើបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្នុងស្រុកជាច្រើនអង្គភាពជុំវិញការស្នើសុំទៅថ្នាក់ដឹកនាំជាន់ខ្ពស់មេត្តាផ្តល់ភាពយុត្តិធម៌និងសច្ចធម៌របស់លោកដែលបានរងគ្រោះអស់រយៈពេលជាច្រើនឆ្នាំមកហើយនៅមិនទាន់មានពន្លឺអ្វីសោះ រហូតរូបលោកសែម បូរ៉ា បានដាក់បណ្តឹងដើម្បីសុំភាពយុត្តិធម៌នៅឯក្រសួងយុត្តិធម៌ និងក្រសួងពាក់ព័ន្ធដែរតែហាក់បីដូចរុញចុះរុញឡើងទៅវិញ។
បើយោងតាមពាក្យបណ្តឹងរបស់លោក សែម បូរ៉ា ឃើញថា លោកបានប្តឹងមន្រ្តីៗដែលជានគរបាលយុត្តិធម៌ដូចជាស្នងការ ស្នងការរង ជាមួយមន្រ្តីក្រោមឪវាទ ដូចជា លោក ហួត វុទ្ធី អតីតព្រះរាជអាជ្ញាខេត្តកំពង់ចាម លោក ឯម កុសល, ហេង វុទ្ធី, ថាញ់ សុខវ៉ុន,ភូ យូរ៉ា, អន សុវណ្ណរ៉ា, យ៉ុង ពន្លឺនិងបក្ខពួកមួយចំនួនទៀត។ បើយោងតាមរបាយការណ៍លេខ ៥៥៩/២២ របក ចុះនៅថ្ងៃទី០៨ សីហា ២០២២ របស់ស្នងការ ឯម កុសល ជម្រាបជូនសម្តេច ក្រឡាហោម ក្នុងឃ្លាមួយថា (ចំពោះការសរសេរច្រឡំ) ។ តើនេះជាចេតនាធ្វើស៊ីលោក សែម បូរ៉ា ឬយ៉ាងណា ប្រទេសមានច្បាប់ហេតុអីបានជាដើរចាប់មនុស្សពាសវាលកាលអញ្ចឹង អង្គភាពព័ត៌មានបានទទួលឯកសារមិនប្រក្រតីជាច្រើនដូចជារបាយការណ៍ភូតកុហក់ទៅថ្នាក់ដឹកនាំអំឡុងលោក សែម បូរ៉ា កំពុងតែដាក់ពាក្យបណ្តឹងជាហូរហែរ។
រីឯលិខិតឆ្លើយតបរបស់អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃជម្រាបជូនលោក សែម បូរ៉ា កាលពីថ្ងៃទី២៨ធ្នូ២០២២ នេះថា ការចាប់ខ្លួនវ៉ៃខ្នោះនោះ គឺជាការអនុវត្តតាមបញ្ជារបស់ឯកឧត្តម ហួត វុទ្ធី អតីតព្រះរាជអាជ្ញាខេត្តកំពង់ចាម តើកូនកើតមុនឪឬយ៉ាងណា បើរបាយការណ៍សមត្ថកិច្ចកសាងរួចហើយគឺត្រូវឆ្លងព្រះរាជអាជ្ញារ បានមានបញ្្ជាពីព្រះរាជអាជ្ញារថាអោយចាប់ឬមិនចាប់ព្រោះព្រះបានទទួលដំណឹងតាមសមត្ថកិច្ចហើយ។ ជាចុងក្រោយនេះ លោក សែម បូរ៉ា និងក្រុមគ្រួសាររបស់លោក សុំតែមានភាពយុត្តិធម៌ទេ ចំពោះទង្វើដែលមន្រ្តីៗនិងបក្ខពួកនោះ ចាប់វ៉ៃខ្នោះ បំផ្លាញកិត្តិយស ខាតបង់ពេលវេលា និងថវិកាមួយចំនួនធំ។ សួរថាតើមានមន្រ្តីបែបនេះប៉ុន្មាននាក់ទៀត ដើរចាប់គេហើយមិនទទួលខុសត្រូវចំពោះមុខច្បាប់ ហើយបានឡើងដំណែងដូចជប់ៗ៕ ជាងនេះទៅទៀតលោកនឹងបន្តដាក់ពាក្យបណ្តឹងទៅទៀតដើម្បីជម្រាបជូនសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បើមិនមានភាពយុត្តិធម៏និងសច្ចធម៏.
Reactions

Post a Comment

0 Comments

Button

Ad Code