ហេតុអ្វីទីតាំង​ផលិត​បារី ដ៏ធំនៅស្រុកបាទី ខេត្តតាកែវ បើកដំណើរការផលិតបារីគេចពន្ធបានយ៉ាងរលូនដោយគ្មានអជ្ញាធរ ឬ សមត្តិកិច្ចណាអាចចាត់វិធានការបាន?

Ticker

8/recent/ticker-posts

Ad Code

ហេតុអ្វីទីតាំង​ផលិត​បារី ដ៏ធំនៅស្រុកបាទី ខេត្តតាកែវ បើកដំណើរការផលិតបារីគេចពន្ធបានយ៉ាងរលូនដោយគ្មានអជ្ញាធរ ឬ សមត្តិកិច្ចណាអាចចាត់វិធានការបាន?

ខេត្តតាកែវ​៖ ទីតាំង​ផលិត​បារី ដ៏ធំនៅស្រុកបាទី ខេត្តតាកែវ បើកដំណើរការបានយ៉ាងរលូន ខណៈមហាជនបានលើកឡើងថា ទីតាំងនោះ បានបន្លំផលិតបារីផ្សេងៗ ដែលគេបានបង់ពន្ធចូលរដ្ឋយ៉ាងត្រឹមត្រូវ"
យោងតាមប្រភព​ពីប្រជាពលរដ្ឋ​ដែលរស់នៅមូលដ្ឋានភូមិកណ្ដឹងធំ ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ បានប្រាប់មកកាន់អង្គភាពសារព័ត៌មានយើងថា ទីតាំងផលិតបារីមួយកន្លែងស្ថិតនៅផ្ទៃដីធំមួយជាឃ្លាំងអិលខេហ្សិតអេចអេសធី(LKZ HST STORE) ដោយ មានសន្តិសុខជនជាតិខ្មែរយាមកាមយ៉ាងតឹងរឹង សង្ស័យ​ផលិតបារីគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ។


 
ប្រភព​បានឲ្យដឹងទៀតថា ទីតាំងមួយកន្លែងនោះបានកំពុងមមាញឹក ដោយការផលិតនៅបារីខុសច្បាប់ និងក្លែងក្លាយ ដែលមានថៅកែជាជនជាតិចិន ដោយឲ្យអ្នកគ្រប់គ្រង និងបុគ្គលិកជាជនជាតិខ្មែរ។
 
ក្រុមឈ្មួញទាំងនោះ មានចេតនា ក្នុងបទល្មើសគេចពន្ធគយ បំបាត់ចំណូលពន្ធ ចូលរដ្ឋ លួចបង្កើតទីតាំងផលិតបារីម៉ាកថ្លៃៗ បណ្តាលឱ្យខូចគុណភាពនិងសុខភាពអ្នកប្រើប្រាស់ជាពិសេសថ្លែងបន្លំផលិតផលក្រុមហ៊ុនបារីផ្សេងៗដែលគេបានបង់ពន្ធចូលរដ្ឋយ៉ាងត្រឹមត្រូវ។
ចំពោះ​បារីដែលកំពុងដំណើរការផលិតយ៉ាងសកម្ម ព្រមទាំងមានសន្តិសុខយាមកាមយ៉ាងតឹងរឹងបំផុតនោះ កំពុងសម្រុកផលិតបារី ដើម្បីនាំចេញទៅប្រទេសជិតខាងតាមច្រកព្រំដែន ក្នុងភូមិសាស្ត្រខេត្តតាកែវ គឺមិនមាន​មន្រ្តី ឬជំនាញណាចុះមកធ្វើការពិនិត្យ ឬ​អន្តាគមន៍​នោះទេ ពោលគឺបណ្តែតបណ្តោយឲ្យការផលិតបារីមានចេតនា ក្នុងបទល្មើសគេចពន្ធគយ បំបាត់ចំណូលពន្ធ ចូលរដ្ឋ លួចបង្កើតទីតាំងផលិតបារីម៉ាកថ្លៃៗ បណ្តាលឱ្យខូចគុណភាពនិងសុខភាពអ្នកប្រើប្រាស់ជាពិសេសថ្លែងបន្លំផលិតផលក្រុមហ៊ុនបារីផ្សេងៗដែលគេបានបង់ពន្ធចូលរដ្ឋយ៉ាងត្រឹមត្រូវ ពោល គឺដំណើរការ​បានយ៉ាងរលូន​។​
ជាការសំណូមពររបស់ប្រជាពលរដ្ឋដែលរស់នៅមូលដ្ឋានភូមិកណ្ដឹងធំ ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ សុំស្នើសុំដល់ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ប្រធាន គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងលោក អ៊ូច ភា អភិបាលខេត្តតាកែវ ព្រមទាំងលោក ឈាង ផាន់ណារ៉ា ស្នងការខេត្តតាកែវ មេត្តាចាត់មន្រ្តីជំនាញចុះទៅពិនិត្យនិងមានវិធានការតាមផ្លូវច្បាប់ចំពោះម្ចាស់ទីតាំងផលិតបារីខុសច្បាប់ ដែលធ្វើប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរចំពោះអ្នកប្រើប្រាស់និងជាពិសេសប៉ះពាល់ដល់ម៉ាក់បារីផ្សេងៗដែលគេបានបង់ពន្ធចូលរដ្ឋចូលជាតិយ៉ាងត្រឹមត្រូវ នេះផង។ ទំនាក់ទំនងផ្តល់ព័ត៌មានតាមរយះលេខទូរសព្ទ 011 311 106 / 069 666 511 /018 9373 222
Reactions

Post a Comment

0 Comments

Button

Ad Code