ទីតាំងល្បែងសុីសង តាមប្រព័ន្ធអនឡាញបើកដំណើរការឡើងវិញហើយបន្ទាប់ពីបិទបានមួយរយៈខ

Ticker

8/recent/ticker-posts

Ad Code

ទីតាំងល្បែងសុីសង តាមប្រព័ន្ធអនឡាញបើកដំណើរការឡើងវិញហើយបន្ទាប់ពីបិទបានមួយរយៈខ

ទីតាំងល្បែងសុីសង តាមប្រព័ន្ធអនឡាញ មួយកន្លែង ក្នុងសង្កាត់មនោរម្យ បើកដំណើរការឡើងវិញហើយបន្ទាប់ពីបិទបានមួយរយៈខ្លី" ភ្នំពេញ ÷ដំណើការឡើងវិញហើយ បន្ទាប់ពីបិទបានត្រឹមតែមួយរយៈខ្លី ទីតាំងល្បែងសុីសង តាមប្រព័ន្ធអនឡាញមួយកន្លែង បើកទទួលភ្ញៀវប្រុស ស្រី ក្មេង ចាស់ ចូលលេងយ៉ាងគគ្រឺក គគ្រេង ហាក់មិនខ្លាចញញើតនិងសមត្ថកិច្ច សោះឡើយ ដែលទីតាំងខាងលើ ស្ថិតនៅតាមបណ្តោយផ្លូវ១៣៤ ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ពលរដ្ឋបានស្នើរអោយសារព័ត៌មាន ជួយធ្វើការផ្សព្វផ្សាយ និងសំណូមពរដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ទោ ជួន ណារិន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក ថេង សុថុល អភិបាលនៃគណ:អភិបាលខណ្ឌ៧មករា  និងលោកវរសេនីយ៍ឯក នេតសុី ថុន អធិការនគបាលខណ្ឌ៧មករា ជួយចុះពិនិត្យទីតាំងខាងលើនេះផង ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះផង ជាពិសេសរក្សានៅពាក្យស្លោក ភូមឃុំមានសុវត្ថិភាព គ្មានអំពើឆក់ ប្លន់និងករណីផ្សេងៗ ដែលប្រមុខរាជរដ្ឋាភិបាល ដាក់ជូនឲ្យមន្ត្រីថ្នាក់ក្រោមអនុវត្ត ។ 
មហាជន និងអង្គការសង្គមស៊ីវិល មានការងឿងឆ្ងល់ថា តើអនុសាសន៍របស់សម្ដេចបវរធិបតី លែងមានប្រសិទ្ធភាព ក្នុងការអនុវត្ត ឬយ៉ាងណា ? យោងតាមច្បាប់ ជំពូកទី ៣ ទោសប្បញ្ញត្តិ: មាត្រា ៥ ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ ចាប់ពីរ ប្រាំលានរៀល(៥.០០០០០០៛)ដល់ ម្ភៃ លានរៀល(២០.០០០០០០៛) និងដាក់គុកពីមួយឆ្នាំ ដល់ ៥ ឆ្នាំ ចំពោះអ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារស៊ីសង ។ ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕សូមអគុណ !
Reactions

Post a Comment

0 Comments

Button

Ad Code