នេត្រ ភក្ត្រា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ និងឯកឧត្តម វ៉ា ថន និងសមាជិកសមាជិកាគណបក្សជិត ៣ ពាន់នាក់បានចូលរួមដង្ហែក្បួនឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាក្នុងខេត្តក្រចេះដឹកនាំដោ

Ticker

8/recent/ticker-posts

Ad Code

នេត្រ ភក្ត្រា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ និងឯកឧត្តម វ៉ា ថន និងសមាជិកសមាជិកាគណបក្សជិត ៣ ពាន់នាក់បានចូលរួមដង្ហែក្បួនឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាក្នុងខេត្តក្រចេះដឹកនាំដោ

គណបក្សប្រជាជនកម្ពុជាខេត្តក្រចេះបិទយុទ្ធនាការឃោសនាបោះឆ្នោតដោយដើរក្បួនដង្ហែមានសមាជិកសមាជិកជិតបីពាន់នាក់ចូលរួម, ប្តេជ្ញាដណ្តើមជ័យជម្នះដ៏ត្រចះត្រចង់ជូនបក្ស ឯកឧត្តម នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាលនិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ និងឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការគណបក្សខេត្តក្រចេះបានដឹកនាំដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុងស្រុកដោយដើរថ្មើរជើងនៅក្នុងក្រុងក្រចេះនៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ដោយមានសមាជិកសមាជិកាបក្សជិត ៣០០០ នាក់ចូលរួម។ ក្រោយបញ្ចប់ការដង្ហែក្បួនដោយថ្មើជើង សមាជិកសមាជិកគណបក្សប្រជាជនកម្ពុជាមកពីស្រុក ៦ ផ្សេងទៀតនៃខេត្តក្រចេះបានដឹកនាំការដង្ហែក្បួនឃោសនាដោយរថយន្តនិងម៉ូតូទៅតាមបណ្តាស្រុករបស់ខ្លួនជាមួយការផ្សព្វផ្សាយសារនយោបាយរបស់បក្ស។ បន្ទាប់ពីឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការបក្សខេត្តក្រចេះលើកឡើងពីរបាយការណ៍នៃការចុះឃោសនាបោះឆ្នោតនាពេលកន្លងទៅ, ឯកឧត្តម នេត្រ ភក្ត្រា ប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានថ្លែងអំណរចំពោះគណៈកម្មាធិការគណបក្សខេត្តក្រចេះ និងគណៈកម្មាធិការគណបក្សក្រុងស្រុក និងក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រុងស្រុកដែលបានខិតខំប្រឹងប្រែងនិងរៀបចំយុទ្ធនាការឃោសនាបោះឆ្នោតទាំងពិធីបើក និងពិធីបិទយុទ្ធនាការ ក៏ដូចជាការចុះឃោសនានៅមូលដ្ឋានក្រុងស្រុកផ្ទាល់ជាមួយអង្គបោះឆ្នោត។ យុទ្ធនាការឃោសនាបោះឆ្នោតដែលយើងនៅក្នុងខេត្តក្រចេះដែលប្រព្រឹត្តទៅដោយរលូន គ្មានហិង្សា និងគណបក្សនយោបាយនីមួយៗមានសិទ្ធិពេញលេញ ក្នុងការឃោសនា។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះជាថ្ងៃសម្រេចចិត្តរបស់អង្គបោះឆ្នោតដែលជាសមាជិកសមាជិកាក្រុមប្រឹក្សាឃុំសង្កាត់ក្នុងតំណែងក្នុងការបោះឆ្នោតជូនគណបក្សខ្លួនដែលស្រឡាញ់ពេញចិត្ត និងជឿជាក់ដើម្បីជ្រើសរើសសមាជិកក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុងស្រុកខណ្ឌ។ ខេត្តក្រចេះមានសមាជិកក្រុមប្រឹក្សាឃុំសង្កាត់សរុប ៣០០ រូបក្នុងនោះគណបក្សប្រជាជនកម្ពុជាចំនួន ២៤៤ រូបដែលនឹងអញ្ជើញទៅបោះឆ្នោត។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាខេត្តនិងក្រុមប្រឹក្សាក្រុងស្រុកជាការពង្រឹងការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋានឱ្យកាន់តែប្រសើរបន្ថែមទៀត។ ខេត្តក្រចេះរបស់យើងបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យ អនុវត្តសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ ហើយការជួបជុំសមាជិកសមាជិកគណបក្សប្រជាជនកម្ពុជាដ៏ច្រើនកុះករទាំងថ្ងៃបើក និងថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោតនេះ និងការឃោសនានៅមូលដ្ឋានបង្ហាញពីភាពរឹងមាំនៃលទ្ធិប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន។ ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមការងារបានអំពាវនាវដល់អង្គបោះឆ្នោតមានរបស់គណបក្សប្រជាជនកម្ពុជា ត្រូវមានសតិអារម្មណ៍នឹងនរ ស្មោះត្រង់ សាមគ្គីភាពផ្ទៃក្នុងរឹងមាំ និងបានប្តេជ្ញាចិត្តទៅបោះឆ្នោះទាំងអស់គ្នា ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំក្រុមប្រឹក្សាខេត្ត ក្រុងស្រុកបន្តទៀតចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍នៅក្នុងខេត្តក្រចេះ។ ឯកឧត្តមបានលើកឡើងថា៖«គណបក្សប្រជាជនកម្ពុជា ជាកម្លាំងស្នូល និងជាបង្អែកដ៏កក់ក្តៅរបស់ប្រជាជន ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ។ ការរួមសាមគ្គីគ្នារបស់សមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជាក្នុងខេត្តក្រចេះ នឹងទទួលបានជ័យជម្នះយ៉ាងត្រចេះត្រចង់ តាមរយៈនៃការបោះឆ្នោតនេះ ហើយមានតគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលបានបង្កើតស្នាដៃជាប្រវត្តិសាស្ត្រយ៉ាងច្រើនធំធេងជូនប្រជាជន និងប្រទេសជាតិទាំងមូលនិងធ្វើឱ្យប្រជាជនស្រឡាញ់ ពេញចិត្តនិងបោះឆ្នោតគាំទ្រហើយសំឡេងឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាកើនឡើងនៅរៀងរាល់ការបោះឆ្នោតដែលកើតចេញពីអំពើល្អរបស់មន្ត្រីបក្ស»៕
Reactions

Post a Comment

0 Comments

Button

Ad Code