កម្លាំងនគរបាលខណ្ឌដង្កោឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីយកដៃ-រុក-ប្រដាប់-ភេទក្មួយស្រីបង្កើតអាយុ៤ឆ្នាំម្នាក់

Ticker

8/recent/ticker-posts

Ad Code

កម្លាំងនគរបាលខណ្ឌដង្កោឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីយកដៃ-រុក-ប្រដាប់-ភេទក្មួយស្រីបង្កើតអាយុ៤ឆ្នាំម្នាក់

ប្រជុំដោយព័ត៌មានពិត ជាក់ស្តែង មិនបំភ្លៃ គឺនៅក្នុងគេហទំព័រកោះនរាហ៍ញូស៍
មានទទួលផ្សាយពាណិជ្ជកម្ម Tel: 011 311 106

 កម្លាំងនគរបាលខណ្ឌដង្កោឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីយកដៃ-រុក-ប្រដាប់-ភេទក្មួយស្រីអាយុ៤ឆ្នាំម្នាក់..!



ភ្នំពេញ៖ លោកវរសេនីយ៍ឯកជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោបានឲ្យដឹងថា-នៅរសៀលថ្ងៃទី១២ខែមិថុនា ឆ្នាំ២០២៣ កម្លាំងប៉ុស្តិនគរបាលសង្កាត់ដង្កោសហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌបានឃាត់ខ្លួនជនសង្ស័យម្នាក់តាមពាក្យបណ្តឹងម្តាយក្មេងស្រីរងគ្រោះករណីរំ-លោភ-សេពន្ថវះលើក្មេងស្រីរងគ្រោះអាយុ៤ឆ្នាំ (យកម្រាមដៃលូកចូលក្នុងប្រដាប់ភេទ) កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៩និង៣០នាទី ត្រង់ចំណុចផ្ទះលេខ២ ផ្លូវបេតុង បុរីហុកឆេង ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។


-ពាក្យបណ្ដឹងរបស់ឈ្មោះ សយ ដាណែត ភេទស្រី អាយុ២៤ឆ្នាំ មុខរបរ លក់ដូរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវជាម្ដាយបង្កើតរបស់ក្មេងស្រីរងគ្រោះ ឈ្មោះ ឡ ស ហ អាយុ៤ឆ្នាំ។

-ឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ គង់ តុង ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ រៀនជួសជុលម៉ូតូ ទីលំនៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។(ជនសង្ស័យគ្មានសារធាតុញៀន)

-ឃាត់ខ្លួនថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣

-វត្ថុតាងចាប់យក:១/ទូរស័ព្ទដៃម៉ាកសាំសុង ពណ៏ប្រផេះចំនួន០១គ្រឿង។


-ហេតុការណ៍: កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១២:៣០នាទី ឈ្មោះ សយ ដាណែត ភេទស្រី អាយុ២៤ឆ្នាំ បានអង្គុយបញ្ចុកបាយកូនស្រី ឈ្មោះ ឡ ស ហ អាយុ៤ឆ្នាំ (ក្មេងស្រីរងគ្រោះ) នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ពេលនោះឈ្មោះ សយ ដាណែត បាននិយាយប្រាប់ទៅក្មេងស្រីរងគ្រោះ ឈ្មោះ ឡ ស ហ ថាញាំបាយទៅបន្តិចទៀតអោយ ពូតុង គឺ ជនសង្ស័យ ឈ្មោះ គង់ តុង ភេទប្រុស អាយុ១៥ឆ្នាំ (ត្រូវជាពូបង្កើតរបស់ក្មេងស្រីរងគ្រោះ) មកឌុបទៅទិញងាវនៅក្នុងបុរី ឥលូវហើយ។ ពេលលឺម្ដាយ(ឈ្មោះ សយ ដាណែត) ប្រាប់ដូចនេះក្មេងស្រីរងគ្រោះក៏បានប្រាប់ម្ដាយវិញ ថាកូនមិនទៅ ជាមួយពូតុង(ជនសង្ស័យ)ទេ ព្រោះថ្ងៃមុន(ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៩:៣០) ពូតុង(ជនសង្ស័យ) បានដឹកអូនទៅផ្ទះក្នុងបុរីហុកឆេង ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ បានស្រាត--ខោអូន ហើយយកដៃគាត់ (ជនសង្ស័យ) ហែកស្តុបបូរី (ប្រដាប់-ភេទ) រួចយកម្រាមដៃលូកចូលក្នុងរបស់អូន (ប្រដាប់--ភេទ) ថែមទាំងបានដេកលើអូនទៀត។ បន្ទាប់ពីក្មេងស្រីរងគ្រោះរៀបរាប់ប្រាប់រួចម្ដាយក៏បាននាំក្មេងស្រីរងគ្រោះទៅ ព្យាបាល នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ស្ថិតនៅខណ្ឌ៧មករា រាជធានីភ្នំពេញ ហើយគ្រូពេទ្យប្រាប់ថា ក្មេងស្រីរងគ្រោះ មានស្នាម ដាច់រលាត់ខ្លាំងនៅក្នុងប្រដាប់ភេទ។ ហើយម្ដាយក្មេងស្រីរងគ្រោះក៏បាននាំ ក្មេងស្រីរងគ្រោះមករាយការណ៍ ប្រាប់សមត្ថ កិច្ចប៉ុស្តិ៍នគរបាលដង្កោនិងដាក់ពាក្យបណ្ដឹងទៅលើជនសង្ស័យ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីអោយ សមត្ថកិច្ចជួយស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យយកមកធ្វើការសាកសួរដើម្បីចាត់ការតាមផ្លូវច្បាប់។


លុះដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ សមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យខាងលើបានត្រង់ចំណុចផ្ទះជួសជុលម៉ូតូ ស្ថិតនៅ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ធ បាលដង្កោតាមនីតិវីធីច្បាប់តែម្តង។ ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថារូប គេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពរំលោភសេពសន្ថវ:(ប្រើម្រាមដៃលូកចូលប្រដាប់ភេទ) ក្មេងស្រីរងគ្រោះពិត ប្រាកដមែន។





បច្ចុប្បន្នជនសង្ស័យខាងលើកំពុងតែឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីកសាងសុំនុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនិតិវិធី៕ដោយក្រុមការងារកោះនរាហ៍ញូស៍

Reactions

Post a Comment

0 Comments

Button

Ad Code