រថយន្តបែនដឹកដីនិងរថយន្តដឹកស៊ីម៉ង់សាក​កំលាំងគ្នានៅផ្លូវ៥០ម៉ែត្រ

Ticker

8/recent/ticker-posts

Ad Code

រថយន្តបែនដឹកដីនិងរថយន្តដឹកស៊ីម៉ង់សាក​កំលាំងគ្នានៅផ្លូវ៥០ម៉ែត្រ



 រថយន្តបែនដឹកដីបើកបត់ត្រឡប់ក្រោយត្រូវរថយន្តដឹកស៊ីម៉ង់បុ-ក កៀប ជាប់-គ្នានៅផ្លូវ៥០ម៉ែត្រ


ភ្នំពេញ: រថយន្តដឹកស៊ីម៉ង់បើកបរលឿនខ្វះការប្រុងប្រយ័ត្នជាន់ហ្វាំងមិនជាប់ជ្រុលបុ-ករថយន្តបែនដឹកដីធុនធំកំពុងបត់ឆ្លងផ្លូវពេញទំហឹង

បណ្ដាលឲ្យគា-ប ជា-ប់គ្នា រងការខូចខាត ចំណែកឯព្រូឡានដឹកស៊ីម៉ង់រងរបួសស្រាល។


ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងការវេលាម៉ោង៩នឹង១០ព្រឹកថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២៣ស្ថិតនៅតាមបណ្ដោយផ្លូវ៥០ ម៉ែត្រ ភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។


តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តបែនដឹកដីធុនធំមួយគ្រឿងម៉ាកហុីយ៉ាន់ដាយពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ3F-7316 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ ៥០ម៉ែត្រក្នុងទិសដៅពីលិចទៅកើតខណៈមកដល់ត្រង់ចំណុចកើតហេតុបានបត់ត្រឡប់ក្រោយស្របពេលក៏មានរថយន្តដឹកស៊ីម៉ង់មួយគ្រឿងម៉ាកហុីយ៉ាន់ដាយពណ៌សពាក់ស្លាកលេខភ្នំពេញ3C-5424បើកបរដោយបុរសម្នាក់រួមដំណើរជាមួយព្រូធ្វើដំណើរស្របគ្នាក្នុងល្បឿនជាន់ប្រាំងមិនជាប់ជ្រុលបុករថយន្តបែនដឹកដីកំពុងបត់ត្រឡប់ក្រោយពេញទំហឹង-កៀប-ជា-ប់គ្នា បណ្ដាលអោយព្រូឡានដឹកស៊ីម៉ង់រងរបួសស្រាល។


ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចនគរបាលរដ្ឋាបាលប៉ុស្ដិ៍ព្រៃសបានមកដល់កន្លែងកើតហេតុធ្វើការបាញ់ថ្នាំយករថយន្តទាំងពីរគ្រឿងដាក់អែបខាងដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍និងទុកពេលឱ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា បន្ទាប់មកភាគីខាងរថយន្តបែនបានព្រមចេញថ្លៃខូចខាតនិងព្យាបាលរបួសទៅឲ្យភាគីរថយន្តដឹកស៊ីម៉ង់ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

Reactions

Post a Comment

0 Comments

Button

Ad Code